ម៉ូស្គូ៖ បណ្តាញព័ត៌មានឯកជនរបស់ឥណ្ឌា Zee News បានរាយការណ៍ថា ប្រទេសរុស្ស៊ី ដែលបានបំពេញតម្រូវការប្រេងតិចតួចបំផុតរបស់ ប្រទេសឥណ្ឌារហូតដល់ ខែមីនាឆ្នាំនេះ បានលេចចេញជាប្រទេសផ្គត់ផ្គង់ ប្រេងដ៏ធំបំផុតរបស់ប្រទេស ក្នុងខែតុលា លើសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។ ដោយដកស្រង់ទិន្នន័យ ពីក្រុមហ៊ុនតាមដានទំនិញថាមពល Vortex របាយការណ៍បានឲ្យដឹងថា ប្រទេសរុស្ស៊ីក្នុងខែតុលាមានចំនួន ២២ ភាគរយ នៃការនាំចូលប្រេងឆៅសរុប...
AHMEDABAD៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១៣២នាក់ បានស្លាប់ នៅក្នុងប្រទេសឥណ្ឌា នៅគ្រាដែលស្ពានថ្មើរជើង សម័យអាណានិគម ដែលផ្ទុកលើសទម្ងន់ ដោយអ្នកគោរពសាសនាបានបាក់ស្រុត ចូលទៅក្នុងទន្លេដែលនៅខាងក្រោម ។ អាជ្ញាធរបានបញ្ជាក់ថា មនុស្សជិត៥០០នាក់កំពុង ប្រារព្ធពិធីបុណ្យសាសនាមួយនៅនិងជុំវិញស្ពាន ដែលស្ពាននេះមានអាយុកាលជិត១៥០ឆ្នាំហើយ...
បរទេស៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ហេតុការណ៍បាក់ស្ពានដ៏ធំមួយ ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា បានធ្វើឲ្យអ្នកបាត់បង់ជីវិតមានការកើនឡើង ទៅដល់៦០នាក់ហើយ។ របាយការណ៍បានសរសេរថា៖ មនុស្សយ៉ាងហោចណាស់ ៦០នាក់បានស្លាប់ នៅក្នុងហេតុការណ៍នេះហើយ អ្នករបួសមានចំនួនច្រើន ខណៈដែលក្រុមការងារកំពុងធ្វើការងារ ដើម្បីជួយសង្គ្រោះនៅឡើយ ដោយសារតែជឿជាក់ថា មនុស្សជាច្រើនទៀត កំពុងបន្តជាប់គាំង នៅក្នុងគំនរបែកបាក់នៅឡើយ។ ប្រភពព័ត៌មានដោយកាសែត...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងនាំចេញទៅកាន់ប្រទេសឥណ្ឌា នូវអង់តែនបំបាំងកាយ ដែលបំពាក់នៅលើនាវាពិឃាត របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ខណៈដែលប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ប្រសិនបើបានសម្រេច វានឹងក្លាយជាករណីនាំចេញ លើកដំបូងក្រោមកិច្ចព្រមព្រៀងជប៉ុន-ឥណ្ឌា ស្តីពីឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិជ្ជាដែលបាន ចុះហត្ថលេខាក្នុងឆ្នាំ២០១៥។ ប្រភពបានឲ្យដឹងថា ការនាំចេញដែលបានរំពឹងទុក គឺមានបំណងជំរុញឱ្យឥណ្ឌា កាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី ក្នុងការទិញឧបករណ៍យោធា និងជំរុញទំនាក់ទំនងការពារជាតិរវាងជប៉ុន និងឥណ្ឌាចំពេលមានការកើនឡើង...
យូអិន៖ ប្រទេសឥណ្ឌា បានបោះឆ្នោតប្រឆាំងនឹងសំណើរបស់រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តយូរអង្វែង សម្រាប់ការបោះឆ្នោតសម្ងាត់ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីដំណោះស្រាយមួយ ដើម្បីបដិសេធការដាក់បញ្ចូល តំបន់ចំនួន៤ របស់ប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូ បានដាក់សំណើសុំការបោះឆ្នោតលើច្បាប់ ដែលបាននាំយកទៅមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣នាក់កាលពីថ្ងៃចន្ទដោយអាល់បានី បានបរិហារ “ការបោះឆ្នោតប្រជាមតិខុសច្បាប់របស់រុស្ស៊ី និងបានប៉ុនប៉ង បញ្ចូលខុសច្បាប់តំបន់របស់អ៊ុយក្រែន រួមមានតំបន់ Donetsk, Kherson,...
បរទេស ៖ ក្រុមហ៊ុនផលិត អាវុធស៊ុយអែតឈ្មោះ Saab គ្រោងនឹងសាងសង់រោងចក្រថ្មីមួយ នៅក្នុងប្រទេសឥណ្ឌា ដើម្បីផលិតអាវុធ ប្រឆាំងរថក្រោះបាញ់ពីលើស្មា បើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន បានកត់សម្គាល់ថា រោងចក្រនេះនឹងបម្រើ ដល់កងកម្លាំងប្រដាប់អាវុធ របស់ទីក្រុងញូវដេលី បន្ថែមពីលើប្រទេសជាច្រើនទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ផែនការនេះត្រូវបានបង្ហាញ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយថា លោកបានលើកឡើងពីការ ព្រួយបារម្ភអំពីកញ្ចប់ថែទាំថ្មីៗ របស់សហរដ្ឋអាមេរិក សម្រាប់យន្តហោះចម្បាំង F-16 របស់ប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលដែលលោកសន្ទនា តាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២...
បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដោយទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង ១ ០០០នាក់ និងបំផ្លិចបំផ្លាញជាច្រើនក្នុងប្រទេសនេះ ចំពេលមានរបាយការណ៍ថា រដ្ឋាភិបាលទីក្រុងញូវដែលី អាចនឹងផ្តល់ជំនួយដល់អ្នកជិតខាងរបស់ខ្លួនមួយនេះនាពេលឆាប់ៗ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Modi បាននិយាយទៅកាន់...
ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើង ដោយភ្លៀងមូសុងខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់អស់ចំនួន៥០នាក់ នៅភាគខាងជើង និងភាគខាងកើតប្រទេសឥណ្ឌា ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ។ ភ្លៀងបានជន់លិចភូមិដ្ឋានរាប់រយខ្នង ដោយបានបោកបក់ផ្ទះអស់ ហើយធ្វើឱ្យអ្នកស្រុកជាប់គាំង ខណៈក្រុមជួយសង្គ្រោះបាននឹងកំពុងប្រញាប់ប្រញាល់ដើម្បីជម្លៀសអ្នកនៅរស់រានមានជីវិតចេញពីកន្លែងរងគ្រោះ...
បរទេស៖ យោងតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេសឥណ្ឌានៅធនាគារជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានធ្វើការសាកសួរនូវសំណួរជាច្រើន ពាក់ព័ន្ធទៅនឹងផលិតផល ជាប្រេងឆៅរបស់រុស្សីដែលត្រូវបានចោទប្រកាន់ថា បាននាំចូលទៅអាមេរិកតាមរយៈ ឈ្មួញកណ្តាលជាប្រទេសឥណ្ឌា។ លោក Michael Patra ទេសាភិបាលរងនៃធនាគារជាតិឥណ្ឌា បានបញ្ជាក់ថា រតនាគារជាតិអាមេរិក បានធ្វើការសាកសួរអំពីរបាយការណ៍ ដែលខ្លួនបានរកឃើញថា នាវារបស់ឥណ្ឌាបានធ្វើការដោះដូរ ប្រេងជាមួយនឹងនាវាផ្ទុកប្រេង របស់រុស្សីនៅច្រកផ្លូវសមុទ្រ...