បរទេស៖ សារព័ត៌មាន Financial Express បានរាយការណ៍កាលពីថ្ងៃចន្ទថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែមីនា ជាមួយនឹងតម្លៃទាប ដែលធ្វើឱ្យវាកាន់តែសន្សំសំចៃ សម្រាប់អ្នកចម្រាញ់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃថោកក៏បាននាំឲ្យមានការកើនឡើងនូវភាពអាចរកបាននៃ នាវាដឹកប្រេងដែលមិនមានទណ្ឌកម្ម ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនឥណ្ឌាក្នុងការដឹកជញ្ជូនប្រេង។ របាយការណ៍បានបន្ថែមថា ជាលទ្ធផល ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌាបានស្ទុះងើបឡើងវិញក្នុងខែមីនា បន្ទាប់ពីការធ្លាក់ចុះនៅក្នុងខែមុនៗ។...
បរទេស៖ ប្រទេសឥណ្ឌាកំពុងសម្លឹងរក ការបង្កើនពាណិជ្ជកម្មជាមួយប្រទេសចិន ជាវិធានការប្រឆាំងនឹងការតម្លើងពន្ធពីអាមេរិកដែលជិតមកដល់, នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Indian Express។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធតបតវិញ លើផលិតផលទាំងអស់ពីប្រទេសអាស៊ីខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែមេសាខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍នេះបានដកស្រង់ប្រភពបាននិយាយថា...
ភ្នំពេញ៖ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត ហើយឥណ្ឌាបានចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់មួយ ។ ក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនាលោកឯកអគ្គរដ្ឋទូតឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះអាមេរិកមួយគ្រឿង ដឹកជនជាតិឥណ្ឌាក្រុមទីបីដែលនិរទេស ចេញពីសហរដ្ឋអាមេរិកបានចុះចតនៅទីក្រុង Amritsar រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌាហើយកាលពីថ្ងៃអាទិត្យ។ យន្តហោះទី៣ បានរៀបចំឡើងប៉ុន្មានថ្ងៃបន្ទាប់ពី នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលបានសន្យាថានឹងមានការនិរទេស មនុស្សរាប់លាននាក់នៅក្នុងអាណត្តិទីពីររបស់គាត់។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនការលក់ផលិតផល យោធាទៅឱ្យប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថា “ចាប់ពីឆ្នាំនេះតទៅ យើងនឹងបង្កើនការលក់យោធាទៅឱ្យ ប្រទេសឥណ្ឌាជាច្រើនពាន់លានដុល្លារ។ យើងក៏កំពុងត្រួសត្រាយផ្លូវ...
ញ៉ូដេលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣០នាក់បានស្លាប់ និងចំនួន៦០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលរត់ជាន់គ្នាដែលបានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅឯពិធីបុណ្យហិណ្ឌូដ៏ធំដែលកំពុងបន្តធ្វើឡើងនៅ Maha Kumbh Mela នៅរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា ។ ករណីរត់ជាន់គ្នាបានកើតឡើងនៅពេលព្រឹកព្រលឹម ដោយសារបញ្ហារបាំងចំនួន២ត្រូវបានគេបំបែក ខណៈអ្នកកាន់សាសនារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅ Triveni Sangam នៅក្នុងឱកាសនៃការជ្រមុជទឹកនៅ Prayagraj ប្រហែល ១៩៦គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង...
បរទេស៖ វេជ្ជបណ្ឌិតម្នាក់នៅឯពិធីបុណ្យ Kumbh Mela ក្នុងស្រុក Prayagraj បានប្រាប់ AFP កាលពីថ្ងៃពុធថា ការរត់ជាន់គ្នានៅឯការជួបជុំសាសនាដ៏ធំបំផុត របស់ពិភពលោកនៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ អ្នកកាន់សាសនាហិណ្ឌូរាប់លាននាក់ អ្នកមានជំនឿលើសាសនា មកពីទូទាំងប្រទេសឥណ្ឌាបានសម្រុកទៅកាន់ ខាងជើងនៃទីក្រុង Prayagraj នៅថ្ងៃចន្ទ ដើម្បីចាប់ផ្តើមពិធីបុណ្យ Maha Kumbh ដែលត្រូវបានចាត់ទុកថាជាការ ជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប្រហែលប្រាំមួយសប្តាហ៍ខាងមុខ អ្នកធ្វើធម្មយាត្រាហិណ្ឌូជាមួយនឹងការ ប្រមូលផ្តុំនៅចំនុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋចំនួនបីគឺទន្លេ គង្គារ,...
បរទេស៖ រដ្ឋាភិបាលបណ្តោះអាសន្ន របស់បង់ក្លាដែសបានស្នើជាផ្លូវការ ឱ្យប្រទេសឥណ្ឌាធ្វើបត្យាប័ន អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនទៅកាន់ ប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥ ខែសីហា បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាចអំឡុងពេល បាតុកម្មទ្រង់ទ្រាយធំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើនេះធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយថ្មីៗរបស់ម្ចាស់រង្វាន់ណូបែល និងជាមេដឹកនាំបណ្ដោះអាសន្នរបស់បង់ក្លាដេស...
បរទេស ៖ មេទ័ពជើងទឹកឥណ្ឌា ឧត្តមនាវី Dinesh K. Tripathi បានទទួលស្គាល់ការពង្រីកកងទ័ពជើងទឹក “គួរឱ្យភ្ញាក់ផ្អើល” របស់ប៉ាគីស្ថាន ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ដោយលោកអះអាងថា ទីក្រុងអ៊ីស្លាម៉ាបាដ កំពុងផ្តល់អាទិភាពដល់ “អាវុធលើការឧបត្ថម្ភធន” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤...