ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កងកម្លាំងនគរបាលក្រោមឱវាទ ពង្រឹងការងារសន្តិសុខសង្គម បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ កម្លាំងនគរបាលកងអន្តរាគមន៍។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍...