ព័ត៌មានជាតិ
ក្រសួង ឲ្យពលរដ្ឋឈប់ប្រើឧបករណ៍បង្កើន និងពង្រីកកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេវាទូរស័ព្ទចល័ត (Video)
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេវាទូរស័ព្ទចល័ត ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី ក្រសួងប្រៃសណីយ៍ សង្កេតឃើញថា តាមរយៈការចុះត្រួតពិនិត្យ ហ្វ្រេកង់ស៍វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវា ទូរស័ព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា...