ព័ត៌មានជាតិ
ចិនជំរុញឱ្យអាមេរិក បង្ហាញព័ត៌មានលម្អិតជុំវិញ ឧបទ្ទវហេតុនាវាមុជទឹកនុយក្លេអ៊ែរ បុកជាមួយវត្ថុមិនស្គាល់ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
បរទេស៖ កាលពីថ្ងៃទី ២ ខែតុលា នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកអាមេរិក បានប៉ះទង្គិចជាមួយនឹងវត្ថុមួយ ដែលមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian...