ព័ត៌មានជាតិ
ការកែសម្រួលវិធានការកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាចំណុចវិជ្ជមានដ៏ល្អ សម្រាប់ពិភពលោកទាំងមូល
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាវាយតម្លៃខ្ពស់ថា ការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាភាពឈ្លាសវៃ និងជាចំណុចវិជ្ជមានមួយដ៏ល្អ សម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសកម្ពុជា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន ទាក់ទងនឹងការត្រៀមស្វាគមន៍ទេសចរមកពីប្រទេសចិន និងការវាយតម្លៃអំពីការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន ព្រមទាំងការរំពឹងទុកវត្តមាន របស់ទេសចរចិន នៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត...