ព័ត៌មានជាតិ
ធនាគារជាតិ៖ ផ្ដល់ពានរង្វាន់ដល់ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ដោយសារបច្ចេកទេស ផលិតធនបត្រទំនើប និងសុវត្ថិភាពខ្ពស់ក្នុងការក្លែងបន្លំ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការសម្រេចផ្តល់ពានរង្វាន់ដល់ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ដោយសារបច្ចេកទេស ផលិតធនបត្រនេះ មានលក្ខណៈទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់ ក្នុងការការពារការក្លែងបន្លំ។ ថ្មីៗនេះ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថា ជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រ...