ភ្នំពេញ៖ កិច្ចប្រជុំផ្តល់ព័ត៌មាន ស្តីពីដំណើរការរៀបចំការបោះឆ្នោតសាកល នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានចរៀបចំធ្វើឡើង នាសណ្ឋាគារសុខា នៅល្ងាចថ្ងៃសុក្រ ទី ២១ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីនេះ មានចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ មកពី៦៥ប្រទេស និងមន្រ្តីពាក់ព័ន្ធកម្ពុជាផងដែរ។
ភ្នំពេញ ៖ មុនមួយថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧(២៣ កក្កដា) មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានធ្វើការសម្ភាសន៍ជាមួយមតិមួយចំនួនពីបុគ្គលល្បីៗ ដើម្បីបញ្ចេញមតិការយល់ឃើញរបស់ខ្លួនជុំវិញការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានេះ ។ ដោយពួកគាត់ម្នាក់ៗអះអាងស្រដៀងគ្នាថា នឹងមានពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងអញ្ជើញទៅការិយាល័យបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដោយការពេញចិត្ត ។ ការបោះឆ្នោតលើកទី៧របស់កម្ពុជា ក្នុងឆ្នាំ២០២៣នេះ មាន១៨គណបក្សបានដាក់ពាក្យប្រកួតប្រជែងណ្តើមសន្លឹកឆ្នោតពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ សម្រាប់ការបោះឆ្នោតនេះ គឺជាជោគវាសនារបស់កម្ពុជាដែលស្ថិតលើការសម្រេចចិត្តរបស់ពលរដ្ឋជាម្ចាស់ឆ្នោតចំពោះសន្លឹកឆ្នោត១សន្លឹករបស់គាត់គឺមានតម្លៃ ។ ចង់ដឹងថា តើមតិរបស់អ្នកវិភាគ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកនយោបាយមានការស្រដៀងយ៉ាងណានោះ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជន តាមរយៈសេចក្តី ជូនដំណឹងចំនួន ២ ស្តីពីការបញ្ចៀស ចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្ស១ ធ្វើសកម្មភាពជួបជុំសមាជិក សមាជិការបស់ខ្លួន ដង្ហែក្បួន និងថ្ងៃទី២១...
ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គព្រះមហាក្សត្រផងដែរ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតនាពេលខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត សម្រាប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន អភិវឌ្ឍន៍និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការបោះឆ្នោតថ្នាក់ជាតិនេះ ជារឿងសំខាន់ មិនអាចរំលងបានឡើយ ដើម្បីជ្រើសរើសមេដឹកនាំ ដែលអាចរក្សាសុខសន្តិភាព អភិវឌ្ឍ និងរក្សាស្ថិរភាព ការងារជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ។ សំឡេង៖«ក្នុងនាមប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថាNACCខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករ និយោជិតទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាជាពិសេសគឺសូមបោះឆ្នោតជូនគណបក្សណាដែលអាចរក្សាសុខសន្តិភាពការអភិវឌ្ឍនិងរក្សាស្ថិរភាពការងារជូនបងប្អូនកម្មករនិយោជិតមិនឱ្យបាត់បង់»។ ដូចគ្នានេះដែរ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅរសៀលថ្ងៃទី១៨ កក្កដានេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៦ កក្កដា នេះ បានឱ្យដឹងថាថ្ងៃទី៦...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ប្រជាពលរដ្ឋថា អំឡុងពេល ថ្ងៃបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហាមដាច់ខាតហូបស្រា និងលក់ស្រា ដើម្បីធ្វើយ៉ាងណាឲ្យការ បោះឆ្នោតប្រព្រឹត្តទៅដោយរលូន។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករមកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃ២៩ មិថុនា សម្ដេចតេជោបានអំពាវនាវ ដល់ពលរដ្ឋគ្រប់រូបដែល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ២០ មិថុនា បានចេញអនុក្រឹត្យបន្តសុពលភាព អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឲ្យការបោះឆ្នោត ជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ៕
ភ្នំពេញ ៖ ប្រជាពលរដ្ឋ អាចមានជម្រើសច្រើនក្នុងការគូសសញ្ញាគាំទ្រ លើសន្លឹកឆ្នោតរបស់គណបក្ស នយោបាយ ណាមួយដែលខ្លួន ស្រឡាញ់គាំទ្រ ។ ខាងក្រោមនេះជាខិត្តបណ្ណស្ដីពី ការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ក្នុងនោះគ.ជ.បក៏បានលើកឡើងពីសញ្ញាមួយចំនួនដែលមិនយកផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា គ.ជ.បលើកទឹកចិត្តឲ្យពលរដ្ឋគូសសញ្ញាគ្រីស (√) ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ជូនដំណឹងស្តីពី ការផ្ទេរសិទ្ធិ របស់ប្រធានគណបក្ស ប្រជាជនកម្ពុជា ឲ្យតំណាង គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាគ្រប់ក្រុង ស្រុក ខណ្ឌទូទាំងកម្ពុជា ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕