វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានយល់ព្រមបន្តគាំទ្រ ការការពាររបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ី ខណៈដែលបញ្ជាក់ពីសារៈសំខាន់ នៃការរក្សាសន្តិភាព លើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យស្វ័យគ្រប់គ្រង ដែលប្រឈមនឹងសម្ពាធ ពីប្រទេសចិន ដែលអះអាងកាន់តែខ្លាំងឡើង ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ...
ប៉ារីស៖ លោក Jean-Yves Le Drian រដ្ឋមន្រ្តីបារាំងប្រចាំទ្វីបអឺរ៉ុប និងកិច្ចការបរទេស បានហៅការផ្លាស់ប្តូរត្រីភាគីរវាងអាមេរិក អង់គ្លេស និងអូស្រ្ដាលីថាជា“ ការចាក់ចំពីក្រោយខ្នង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា“ យើងបានបង្កើតទំនាក់ទំនងជឿទុកចិត្តជាមួយអូស្ត្រាលី ប៉ុន្ដែការទុកចិត្តនេះត្រូវបានគេក្បត់” ក្នុងនោះក៏បានរិះគន់ការសម្រេចជាឯកតោភាគីរបស់អាមេរិក ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយអូស្រ្ដាលីផងដែរ។ នៅក្នុងនោះដែរ ប្រទេសបារាំង បានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកនិងអូស្ត្រាលី ដើម្បីទទួលបានការពិគ្រោះយោបល់បន្ទាប់ពីទីក្រុងកង់បេរ៉ា បានលុបចោលកិច្ចព្រមព្រៀងមួយ...
ប៉ារីស៖ ប្រទេសបារាំង បានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកនិងអូស្ត្រាលី ដើម្បីទទួលបានការពិគ្រោះយោបល់បន្ទាប់ពីទីក្រុងកង់បេរ៉ា បានលុបចោលកិច្ចព្រមព្រៀងមួយ ដើម្បីទិញនាវាមុជទឹក ដែលរចនាឡើងដោយបារាំង ហើយបានសម្រេចចិត្តវិនិយោគលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក។ រដ្ឋមន្រ្តីបារាំងប្រចាំទ្វីបអឺរ៉ុប និងកិច្ចការបរទេសលោក Jean-Yves Le Drian បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា តាមសំណើរបស់ប្រធានាធិបតីនៃសាធារណរដ្ឋ ខ្ញុំបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូត មកទីក្រុងប៉ារីស វិញភ្លាមៗដើម្បីពិគ្រោះយោបល់ជាមួយឯកអគ្គរដ្ឋទូតយើងទាំងពីរ នៅសហរដ្ឋអាមេរិក និងអូស្ត្រាលី។ នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្របារាំង ដែលការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងតាមប្រទេសទាំងពីរ...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា មហាអំណាចពិភពលោកត្រូវតែធ្វើការសម្រេចចិត្តចុងក្រោយណាមួយ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រស់ឡើងវិញ បន្ទាប់ពីប្រទេសបារាំង និងសហរដ្ឋអាមេរិក បានលើកឡើងថា ពេលវេលាបានចប់ហើយ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ភាគីប្រឆាំង គឺជាអ្នកដែលត្រូវធ្វើការសម្រេចចិត្ត” ។ ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសបារាំងហ្សង់ – អ៊ីលឡេឌៀន និងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក...