តាមការផ្សាយដំណឹងនៃវេបសាយផ្លូវការនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនាថ្ងៃទី១៥ ខែកុម្ភៈបានឱ្យដឹងថា លោកBachប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអបអរសាទចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទទួលបានភាពជោគជ័យក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។ ពេលជួបសន្ទនាជាមួយលោកShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកBachបានវាយតម្លៃដ៏ខ្ពស់ចំពោះទិន្នន័យចូលទស្សនាដែលមិនធ្លាប់មានពីមុន ដែលពាណិជ្ជករផ្សាយបន្តផ្ទាល់បានទទួល។គិតរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ គឺក្នុងរយៈពេលមិនដល់មួយសប្តាហ៍បន្ទាប់ពីពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ប៉ុស្តិ៍ផ្សាយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានមានក្រុម ទស្សនិកជនដែលមានចំនួនជាង៥០០លាននាក់។ ដើម្បីកោតសរសើរសមិទ្ធផលដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបាននិងទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការក្នុងពេលយូរជាមួយគណ់កម្មាធិការអូឡាំពិកអន្តរជាតិ លោកBachក៏បានផ្តល់រង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទៅឱ្យលោកShenHaixiongផងដែរ៕
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការរបស់សហរដ្ឋអាមេរិក សម្រាប់ការលក់អាវុធ ដែលមានតម្លៃ ១០០លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ហើយជំរុញឱ្យមានការលុបចោលជាបន្ទាន់។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានលើកឡើងថា ការលក់សព្វាវុធទៅកាន់តំបន់ តៃវ៉ាន់របស់ចិន ដោយសហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧...