តាងនាមជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលនៃវេទិកា កិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន”ដៃគូអាស៊ាន” ឆ្នាំ ២០២៣ស្ទូឌីយោ AI បានបើកដំណើរការនៅក្នុងពិធីសម្ពោធបើកវេទិកានេះ។ នៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផលិតកម្មវិធីនៅក្នុងស្ទូឌីយ៉ូAI ហើយអ្នកសារព័ត៌មានមកពីបណ្តា ប្រទេសអាស៊ានក៏បានសាកល្បងថតនៅក្នុងស្ទូឌីយ៉ូដែរ ។ ស្ទូឌីយោAIនេះនឹងចាប់យកបានរូបភាពដោយកុំព្យូទ័រ សម្រាប់ការ តាមដានថតរូបដោយស្វ័យ ប្រវត្តិនិងធ្វើចលនា ដ៏ស្មុគស្មាញ ដោយកាមេរ៉ា AI បំពេញតម្រូវការនៃការធ្វើកម្មវិធីគ្រប់ ប្រភេទក្នុងពេលត្រូវ ប្រើប្រាស់ឈុតឆាក...
មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹងក្លាយជាព្រឹត្ដិការណ៍ស្ដង់ដារអន្ដរជាតិក្នុងកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអបអរការប្រារព្ធបិទការ «គ្រងតំណែង» ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២២ របស់ក្រុងសៀមរាប។ លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈនៃមហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) កំពុងតែរៀបចំកម្មវិធីមួយដោយរួមបញ្ចូលការសម្ដែង Mozart at Angkor នៅក្នុងគម្រោងល្ខោនអូប៉េរ៉ាអង្គរ ដែលនឹងបង្ហាញវត្ដមានរួមគ្នារវាងសិល្បករអន្ដរជាតិ ក៏ដូចជាសិល្បករជាតិនៅលើបរិវេណឧទ្យានបុរាណវត្ថុវិទ្យាអង្គរដ៏វិសេស និងអស្ចារ្យ។...
កម្ពុជាបានធ្វើការងាររួមគ្នាដើម្បីគាំទ្រខេត្តសៀមរាប ខណៈដែលទីក្រុងនេះអបអរឋានៈរបស់ខ្លួនជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២។ នេះបើយោងតាមអ្នករៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA)។ លោក Aaron Carpene ជា Artistic Director នៃមហោស្រពសិល្បៈអន្តរជាតិអង្គរបានសម្ដែងការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋបាលខេត្តសៀមរាប អ្នករៀបចំព្រឹត្តិការណ៍វប្បធម៌ដើម្បីអបអរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ ក៏ដូចជាសាធារណៈជនទូទៅ និងអ្នកឧបត្ថម្ភព្រឹត្តិការណ៍ទាំងអស់ដែលបានធ្វើឱ្យព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរលើកដំបូងនេះបញ្ចប់ទៅបានដោយជោគជ័យ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីបើកព្រឹត្តិការណ៍វប្បធម៌ក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១០ ខែធ្នូ ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូតរបស់ប្រទេសអាស៊ាន អ្នកមុខអ្នកការ និងអាជ្ញាធរផ្សេងៗ។ នៅក្នុងសុន្ទករថាថ្លែងបើកពិធីនេះ...