ព័ត៌មានអន្តរជាតិ

អ្នកសារព័ត៌មាន មកពីបណ្តាប្រទេសអាស៊ាន បានទៅសាកល្បងថតវិដេអូ នៅក្នុងស្ទូឌីយោបញ្ញា សិប្បនិម្មិត (AI)ក្នុងកំពង់ផែព័ត៌មាន ចិន-អាស៊ាន

តាងនាមជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលនៃវេទិកា កិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន”ដៃគូអាស៊ាន” ឆ្នាំ ២០២៣ស្ទូឌីយោ AI បានបើកដំណើរការនៅក្នុងពិធីសម្ពោធបើកវេទិកានេះ។


នៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផលិតកម្មវិធីនៅក្នុងស្ទូឌីយ៉ូAI ហើយអ្នកសារព័ត៌មានមកពីបណ្តា ប្រទេសអាស៊ានក៏បានសាកល្បងថតនៅក្នុងស្ទូឌីយ៉ូដែរ ។


ស្ទូឌីយោAIនេះនឹងចាប់យកបានរូបភាពដោយកុំព្យូទ័រ សម្រាប់ការ តាមដានថតរូបដោយស្វ័យ ប្រវត្តិនិងធ្វើចលនា ដ៏ស្មុគស្មាញ ដោយកាមេរ៉ា AI បំពេញតម្រូវការនៃការធ្វើកម្មវិធីគ្រប់ ប្រភេទក្នុងពេលត្រូវ ប្រើប្រាស់ឈុតឆាក និម្មិតនិងឈុត ឆាកពិត ហើយផ្តល់ភាពងាយស្រួលដល់ការច្នៃប្រឌិត ថ្មីដែលនឹងបង្កើតឡើងនូវវេទិកា ការកសាងរួម ជាមួយគ្នា ការចែករំលែកជាមួយគ្នានិងការ ផលិតកម្មវិធីរួមជាមួយគ្នាសម្រាប់ការផ្លាស់ប្តូរ រវាងប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងអាស៊ាន ៕

To Top