ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែលអះអាងថា ខ្លួនពិតជាបានសម្លាប់ អ្នកកាសែត Al Jazeera ម្នាក់
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបានសារភាពថាបានសម្លាប់អ្នកកាសែត Al Jazeera ម្នាក់ដែលមានឈ្មោះថាIsmail al-Ghoul ហើយអ៊ីស្រាអែលត្រូវបានចាត់ទុកថាគាត់គឺជាភេរវករដែលបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីឆ្នាំមុនលើរដ្ឋជ្វីហ្វ។ កាលពីថ្ងៃពុធ Al Jazeera បាននិយាយថា អ្នកយកព័ត៌មានពីរនាក់របស់ខ្លួនគឺលោក al-Ghoul និងអ្នកថតរូបរបស់គាត់ Rami al-Rifi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា។ បណ្តាញដែលមានមូលដ្ឋាននៅកាតា ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា រថយន្តរបស់ពួកគេត្រូវបានតម្រង់គោលដៅដោយផ្ទាល់នៅក្នុងជំរុំជនភៀសខ្លួន...