ព័ត៌មានអន្តរជាតិ
ក្រុមហ៊ូទីអះអាងថា ខ្លួនបានគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រ Bab al-Mandeb ហើយថាមិនកំណត់គោលដៅ វាយប្រហារលើប្រទេសណាមួយឡើយ ក្រៅពីអារ៉ាប៊ីសាអូឌីត
បរទស៖ ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែន បានដណ្តើមយកទីក្រុង al-Makha (Mocha) ដែលមានសារៈសំខាន់នៅតំបន់សមុទ្រក្រហម ដោយពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រយុទ្ធសាស្ត្រ Bab al-Mandeb នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមនេះប្រាប់ទៅកាន់បណ្តាញព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រុមហ៊ូធីបានវាយរុញច្រានកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីទីក្រុង Mocha បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនថ្ងៃ...