ព័ត៌មានអន្តរជាតិ
ម៉ិកស៊ិក ស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក មុនពេលកំណត់នៃការដាក់ពន្ធគយ
ក្រុងម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា មន្ត្រីសន្តិសុខកំពូលនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងបញ្ចប់កិច្ចព្រមព្រៀងសម្របសម្រួលសន្តិសុខទ្វេភាគី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់នាងថា “គណៈរដ្ឋមន្ត្រីសន្តិសុខកំពុងចាកចេញនៅថ្ងៃនេះ។ ពួកគេនឹងជួបគ្នានៅថ្ងៃស្អែកនៅទីក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio”។ លោកស្រីបានបន្ថែមថា គណៈប្រតិភូរួមមានរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសម៉ិកស៊ិក រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីកងទ័ពជើងទឹក...