ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៥៧នាក់ទៀត ជាសះស្បើយចំនួន៤២៣នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៣ ០៦៥នាក់ អ្នកជាសះស្បើយចំនួន ១២៧ ៣៤៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៤៣នាក់៕
វ៉ាស៊ីនតោន៖ អ្នកជំនាញផ្នែកសុខភាព បានព្រមានថា ជំងឺកូវីដ-១៩ ទំនងជាមិនត្រូវបានលុបបំបាត់ ក្នុងពេលឆាប់ៗនេះទេ ហើយមនុស្សនៅតែត្រូវបត់បែន និងពាក់ម៉ាស់ ហើយអនុវត្តការឃ្លាតឆ្ងាយ ពីសង្គមម្តងទៀត ប្រសិនបើកម្រិតករណីឆ្លងជំងឺកូវីដ-១៩ ឡើងខ្ពស់នៅក្នុងតំបន់របស់ពួកគេ។ ការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បន្តធ្លាក់ចុះ នៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍របស់ CNN ដោយដកស្រង់ទិន្នន័យថ្មីៗ របស់មជ្ឈមណ្ឌលគ្រប់គ្រង...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃមេរោគឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរបស់ខ្លួនចំនួនជាង ២០ម៉ឺនករណី នៅថ្ងៃពុធនេះ ខណៈដែលទម្រង់ឆ្លងអូមីក្រុង ដែលអាចឆ្លងបានខ្ពស់ នៅតែបន្តរីករាលដាល។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ បានឱ្យដឹងថា ប្រទេសនេះបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ២១៩,២៤១ករណី ក្នុងរយៈពេល ២៤ម៉ោង ដែលជាកំណត់ត្រាខ្ពស់បំផុតមួយផ្សេងទៀត។ អាជ្ញាធរសុខាភិបាលរបស់ ប្រទេសនេះបានឲ្យដឹងថា មនុស្សសរុបចំនួន ៣,៤៩២,៦៨៦នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១៥នាក់ទៀត ខណៈជាសះស្បើយចំនួន៤៥០នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣១ ០០៤នាក់ អ្នកជាសះស្បើយចំនួន ១២៤ ៦២៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៣២នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៧៩នាក់ទៀត ខណៈជាសះស្បើយចំនួន៥០៣នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៩ ០៧៨នាក់ អ្នកជាសះស្បើយចំនួន ១២២ ៣៨០នាក់ និងអ្នកស្លាប់ចំនួន ៣ ០២៧នាក់៕
បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការរកឃើញករណីឆ្លង Covid-19 ក្នុងស្រុកថ្មីរហូតដល់ ៥៥ ៨៧១ ករណី កាលពីថ្ងៃអង្គារ ដែលចំនួននេះ បានកើនឡើង ៩ ០១០ករណី ធៀបនឹងថ្ងៃច័ន្ទ និងជាតួលេខប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំឡើងទៅ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥១២នាក់ទៀត សុទ្ធតែជាករណីអូមីក្រុងទាំងអស់ ដោយចូលសហគមន៍៤៩៦នាក់ និងពីបរទេស១៦នាក់ ខណៈជាសះស្បើយចំនួន១៥៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៣ ៩៥៥នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៩៦០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២០.៩៣៩នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់ ២.៩៩៦.៣៦១នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ។ ទិន្នន័យដែលចេញផ្សាយ ដោយក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មីចំនួន ១២១នាក់ ដែលមាន២០.៨១៨នាក់ គឺជាការឆ្លងជំងឺនៅក្នុងស្រុក ។ ការស្លាប់ចំនួន...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ចំនួនករណីដែលត្រូវបាន បញ្ជាក់ដោយជំងឺកូវីដ-១៩ នៅទ្វីបអាហ្រ្វិកបានកើនឡើងដល់ ១១,០០១,៣៤នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងដូច្នេះ ។ ទីភ្នាក់ងារថែទាំសុខភាពនៃ សហភាពអាហ្រ្វិកបានលើកឡើងថា ចំនួនអ្នកស្លាប់នៅទូទាំងទ្វីបនេះ...