ហ្សឺណែវ៖ អ្នកជំនាញជាន់ខ្ពស់មកពី អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ផែនការរបស់ទីក្រុងប៉េកាំង ក្នុងការធានាឱ្យព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែក្រោយប្រព្រឹត្តទៅដោយ សុវត្ថិភាពក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ មើលទៅមានភាពរឹងមាំ។ យោងតាមកាសែតសិង្ហបុរី ជាភាសាចិន Lianhe Zaobao នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan បានធ្វើការកត់សម្គាល់នេះ...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៦០លានករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងទិន្ន័យពីសាកលវិទ្យាល័យ ខាងលើបានឲ្យដឹងថា ចំនួនករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦០,០៦២,០៧៧ករណី ដោយមានអ្នកស្លាប់សរុបចំនួន ៨៣៧,៥០៤នាក់ គិតត្រឹមម៉ោង ៤ រសៀលម្សិលមិញនេះ។ សហរដ្ឋអាមេរិក...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ថា រដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ១៦នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ នៅក្នុងថ្ងៃដ៏អាក្រក់បំផុត នៃជំងឺរាតត្បាតរបស់ខ្លួន បើទោះបីជាប្រទេសនេះ បានបន្ធូរបន្ថយច្បាប់ ដើម្បីអនុញ្ញាតឱ្យកម្មករសំខាន់ៗមួយចំនួន...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ថា ក្រុមការងាររបស់រដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសថៃឡង់ដ៏នឹង បន្តការផ្អាកកម្មវិធីលើកលែង ការដាក់ឱ្យនៅដាច់ពីគេ និងនាំមកនូវការរឹតបន្តឹងសារជាថ្មី បន្ទាប់ពីការកើនឡើងនៃ ករណីឆ្លងវីរុសថ្មីដែលទាក់ទង នឹងវីរុសបំប្លែងខ្លួន Omicron ។ ក្រុមការងាររបស់រដ្ឋាភិបាល បានលើកឡើងកាលពីថ្ងៃសុក្រ ។...
បរទេស៖ ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ កាន់តែតិចឡើងនៅថ្ងៃសុក្រនេះ ក្នុងខណៈទីក្រុងមួយចំនួន មានចំណាត់ការទប់ស្កាត់ ចំណែកមន្ត្រីជាន់ខ្ពស់មួយរូប បានព្រមានដល់មន្ទីរពេទ្យនានា មិនឲ្យបដិសេធមិនទទួលអ្នកជម្ងឺក ក្រោយស្ត្រីម្នាក់រលូតកូន នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងទីក្រុង Xian បង្កឲ្យមានការខឹងសម្បារខ្លាំងឡើង។ ទិន្នន័យផ្លូវការ នៅថ្ងៃសុក្រនេះ បានបង្ហាញថាមានករណី ឆ្លងក្នុងស្រុកចំនួន ១១៦ករណី ដោយមានការបញ្ជាក់ពីអាការៈ រោគកាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើននៅក្នុងទីក្រុង Xian...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៨នាក់ជាប្រភេទអូមីក្រុងទាំងអស់ ដែលសុទ្ធតែជាអ្នកមកពីបរទេស ខណៈជាសះស្បើយចំនួន ១១នាក់ និងអ្នកស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៥៥៣នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៩៨២នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញ ផ្សាយទូរទស្សន៍ជាតិកម្ពុជា។ ក្នុងឱកាសចុះពិនិត្យការរៀបចំ សម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ ជូនភាគីមីយ៉ាន់ម៉ានាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៧.០១៧ករណី គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះមាន១៦.៩៩៧ករណី ឆ្លងក្នុងស្រុក និង ២០ករណីនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយ របស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតជាមួយនឹង ករណីប្រចាំថ្ងៃចំនួន២.៥០៥ នាក់បន្ទាប់មកគឺ៨៦២នាក់នៅខេត្ត Tay Ninh ភាគខាងត្បូង និង៧៩២នាក់នៅភាគខាងជើងទីក្រុង Hai Phong ។ ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់១.៨១៧.៧២១នាក់ ជាមួយនឹងការស្លាប់ចំនួន៣៣.៤៧៥នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.៤៣៦.០៤៦នាក់ បានជាសះស្បើយកើនឡើងដល់២២,៦៦២នាក់ ធៀបនឹងថ្ងៃអង្គារ ។ វ៉ាក់សាំងកូវីដ-១៩ចំនួន១៥៥,២លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៦ចំនួន៦៩,៨លាន និង៧,៤លានចាក់លើកទី៣ ត្រូវបានចាក់ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំដ៏ស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ក្នុងស្រុកជាង១,៨លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកឆ្លងមកដល់បច្ចុប្បន្ន គិតចាប់ពីចុងខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសុខាភិបាលប៉ូឡូញ លោក Adam Niedzielski បាននិយាយថា ទីក្រុង Warsaw អាចនឹងដាក់កំហិតដើម្បីទប់ស្កាត់វីរុសកូវីដ១៩ ថ្មី ប្រសិនបើការឆ្លងវីរុសនេះនៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួយការកំពូលរបស់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda...
ប៉ារីស៖ ប្រទេសបារាំង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧១,៦៨៦ករណី ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាកំណត់ត្រាប្រចាំថ្ងៃ ខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃ ជំងឺរាតត្បាតនៅក្នុងប្រទេស។ យោងតាមទិន្នន័យដែលចេញផ្សាយ ដោយទីភ្នាក់ងារសុខភាព សាធារណៈបារាំង អ្នកជំងឺកូវីដ-១៩ សរុបចំនួន ២០,១៨៦ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ៣៦៦៥ នាក់ក្នុងចំនោមពួកគេ...