Covid-19

ផែនការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៃព្រឹត្ដិការណ៍កីឡា អូឡាំពិកទីក្រុងប៉េកាំង មានភាពរឹងមាំ

ហ្សឺណែវ៖ អ្នកជំនាញជាន់ខ្ពស់មកពី អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ផែនការរបស់ទីក្រុងប៉េកាំង ក្នុងការធានាឱ្យព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែក្រោយប្រព្រឹត្តទៅដោយ សុវត្ថិភាពក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ មើលទៅមានភាពរឹងមាំ។

យោងតាមកាសែតសិង្ហបុរី ជាភាសាចិន Lianhe Zaobao នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍។ លោកបានលើកឡើងថា ទីភ្នាក់ងារសុខភាពរបស់ អង្គការសហប្រជាជាតិ បានធ្វើការជាមួយគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ដើម្បីផ្តល់ដំបូន្មានបច្ចេកទេស ស្តីពីការរៀបចំការប្រកួត ប្រកបដោយសុវត្ថិភាព។

លោក Ryan ត្រូវបានគេដកស្រង់សម្តីថា “អាជ្ញាធរចិន មានវិធានការតឹងរ៉ឹងបំផុតនៅក្នុងកន្លែង ហើយពួកគេបានចេញផ្សាយ សៀវភៅលេងប្លែកៗជាច្រើន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា “ខ្ញុំមានទំនុកចិត្តថា បានផ្តល់ព័ត៌មានដែលយើងមាន ថាវិធានការដែលមាន សម្រាប់ព្រឹត្ដិការណ៍កីឡា គឺតឹងរ៉ឹង និងខ្លាំងបំផុត ហើយយើងមិនឃើញមានការ កើនឡើងហានិភ័យនៃការឆ្លងជំងឺ នៅក្នុងបរិបទនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top