បរទេស៖ អង្គការឱសថរដ្ឋាភិបាល (GPO) បានពន្យារពេលការទិញ ឧបករណ៍តេស្តអង់ទីហ្សែនចំនួន ៨,៥ លាន ដែលនីមួយៗមានតម្លៃ ៧០បាត ដើម្បីធ្វើតេស្តគុណភាពរបស់ពួកគេ បន្ទាប់ពីសមត្ថភាពរបស់ ឧបករណ៍ក្នុងការរកឃើញការឆ្លងមេរោគ Covid-19 ត្រូវបានគេសង្ស័យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ-១៩ នៅតែបង្កគ្រោះថ្នាក់ខ្លំាង នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើនឡើងលើស ៣២លាននាក់ គិតត្រឹមថ្ងៃពុធ ។ ទិន្នន័យចុងក្រោយបង្អស់ ចេញដោយក្រសួងសុខាភិបាលសហព័ន្ធ បានបង្ហាញថា ករណីឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ៣២.០៣៦.៥១១នាក់ ជាមួយគ្នានេះដែរ ករណីថ្មីមាន ៣៨.៣៥៣នាក់...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា កម្ពុជា និងពិភពលោក កំពុងមានក្តីកង្វល់យ៉ាងខ្លាំង ពីវីរុសកូវីដ១៩ ឈ្មោះអាល់ហ្វា បានបន្តបំប្លែងខ្លួនថ្មីទៀត ទៅជាប្រភេទ E484K ដែលអាចឈានទៅកាត់ផ្តាច់ នូវប្រព័ន្ធភាពសុំារបស់មនុស្ស ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា មកដល់ពេលនេះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នក ឆ្លងជំងឺកូវីដថ្មីចំនួន ៤៩៩នាក់ទៀត ជាសះស្បើយចំនួន ៨៨២នាក់ និងស្លាប់ចំនួន ១៧នាក់។ ក្នុងនោះករណីឆ្លង សហគមន៍ចំនួន ៣៧៤នាក់ និងអ្នកដំណើរពីបរទេសចំនួន ១២៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨២៨៩៨ នាក់ អ្នកជាសះស្បើយចំនួន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta មិនអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះឡើយ គឺតម្រូវឲ្យព្យាបាលនៅមណ្ឌលព្យាបាល ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់នៅក្នុងលិខិត របស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រង...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីអ្នកជំងឺកូវូដ១៩ ចំនួន៤៨នាក់ បានព្យាបាលជាសះស្បើយ។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ដោយអំពាវនាវឲ្យ អាជីវករក្នុងផ្សារកំពង់ធំ និងអ្នកពាក់ព័ន្ធ មកផ្ដល់សំណាក វិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ការអំពាវនេះ ធ្វើឡើងក្រោយពីបានរកឃើញអាជីវករ និងអ្នកពាក់ពន្ធ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់ ២២នាក់ បន្ថែមទៀត នាថ្ងៃនេះ។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ បានដឹកនាំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta នៅខេត្តបាត់ដំបង។ កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី រដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាល...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩,៦៩០ ករណីកាលពីថ្ងៃអាទិត្យរួមទាំង ការឆ្លងក្នុងស្រុកចំនួន ៩,៦៨៤ករណី និងការនាំចូលចំនួន ៦ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាការករណីឆ្លងថ្មីចុងក្រោយនេះ ជាករណីឆ្លងកម្រិតខ្ពស់បំផុត និងបានបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២១០,៤០៥ នាក់ ជាមួយនឹងការស្លាប់ចំនួន ៣,៣៩៧ នាក់។ ក្នុងចំណោមករណីសហគមន៍ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេច ស្តីពីការឲ្យដំណើរការឡើងវិញ ផ្សារសេរីស្ទោង និងទីប្រជុំជននៃភូមិស្វាយស ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានបិទដើម្បីរៀបចំមួយរយៈ អោយមានសណ្តាប់ធ្នាប់ ចៀសបាននូវហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩។