ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា បុគ្គលិកធ្វើការនៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ (TV5) ខាងផ្នែកកាត់តចំនួន ២ នាក់ បានឆ្លងជំងឺកូវីដ១៩ ។ ដូច្នេះអ្នកដែលមានទំនាក់ទំនង ជាមួយពួកគាត់ទាំង ចាប់ពីថ្ងៃទី ១៨- ២៥ មិថុនា ត្រូវទៅធ្វើតេស្ត៕
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៧៦នាក់ បន្ថែមទៀតនៅ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥១៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤៦០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។ ក្នុងនោះរួមមាន៖១- ក្រុងព្រៃវែង ចំនួន ១នាក់២- ស្រុកស្វាយអន្ទរ ចំនួន ១០នាក់៣-ស្រុកព្រះសេ្តច ចំនួន ១០នាក់៤- ស្រុកកញ្ច្រៀច...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១,៨៩៣នាក់បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥១៥,៩៨៥ នាក់។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងបានឲ្យដឹងថា ការរកឃើញអ្នកឆ្លងថ្មីសរុបចំនួន ៦៤,៩០៣នាក់ ដែលបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៨,៥១៣,៣០៥ នាក់។ ប្រភពបានបន្ថែមទៀតថា ថ្នាំវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១ នាក់បន្ថែមទៀត និងមានករណីជាសះស្បើយម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៨៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤០៤នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៦០នាក់ ជាសះស្បើយ ចំនួន១៦នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី អាចចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារបន្ទាន់ដើម្បីការពារ ដល់ពួកគេពីវីរុសកូរ៉ូណា ។ លោក Widodo បានថ្លែងឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយតែខ្សែវីដេអូ ថា ទីភ្នាក់ងារត្រួតពិនិត្យឳសថ...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២២៨៨៦៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំនេះ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា យោងតាមតួលេខផ្លូវការចុងក្រោយ បង្អស់បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះ មានចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្រេចផ្អាកដំណើរការ ផ្សារ សាមគ្គី ស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត រយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៩ មិថុនា ដល់៦ កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៩៩នាក់ និងព្យាបាលជាសះស្បើយចំនួន ៦៤នាក់ ។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ។ ដោយឡែកអ្នកប៉ះប្រយោល ក៏ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងតាមដានសុខភាព ៕