Covid-19

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រហូតជិត ២ពាន់នាក់

រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១,៨៩៣នាក់បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥១៥,៩៨៥ នាក់។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងបានឲ្យដឹងថា ការរកឃើញអ្នកឆ្លងថ្មីសរុបចំនួន ៦៤,៩០៣នាក់ ដែលបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៨,៥១៣,៣០៥ នាក់។

ប្រភពបានបន្ថែមទៀតថា ថ្នាំវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ៩៦,៦ លានដូស ត្រូវបានគ្រប់គ្រងទូទាំងប្រទេស ហើយប្រជាជនចំនួន ២៥,៣លាននាក់ បានទទួលថ្នាំបង្ការទាំងពីរដូស។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top