រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល បានកត់ត្រាចំនួនអ្នកស្លាប់ ៣.៤៣៨នាក់ ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ។ វាជាថ្ងៃទី២ហើយ ដែលប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី ៣.០០០នាក់ និងជាលើកទី៣ហើយ ចាប់តាំងពីជំងឺត្រូវបានគេរកឃើញជា លើកដំបូងនៅក្នុងប្រទេស នៅក្នុងខែកុម្ភៈ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការការងារមនុស្សដ៏ល្បីមួយ នៅក្នុងប្រទេសអង់គ្លេស បានកំពុងតែធ្វើការស្នើសុំឲ្យ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ធ្វើការបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងកូវីដចំនួនប៉ុន្មាន ដែលអង់គ្លេសបានត្រៀមក្នុងការចែកជូន ទៅដល់បណ្តាប្រទេសក្រីក្រ ផ្សេងទៀតលើលោក។ អង្គការដែលមានឈ្មោះថា Save the Children និង Wellcome...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺជាស្ត្រីម្នាក់ អាយុ ៤៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារស្ហុកភ្លាមៗបណ្តាលមកពី ការហូរឈាមក្រពះខ្លាំងផង និងហូរឈាមរដូវច្រើនពេកផង មិនមែនដោយសារជំងឺកូវីដ-១៩ នោះឡើយ ។
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភអំពី ការកេងប្រវ័ញ្ចព្រហ្មទណ្ឌ ដែលមានសក្តានុពលនៃ តម្រូវការវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលមិនគួរឱ្យជឿជាសកល បានព្រមានប្រឆាំងនឹងវ៉ាក់សាំងក្លែងក្លាយ និងជំរុញឱ្យប្រជាជនប្រកាន់ខ្ជាប់ នូវកម្មវិធីចាក់វ៉ាក់សាំង ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ យោងតាមលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានឲ្យដឹងថាក្រសួងសុខាភិបាល អាជ្ញាធរ និយតករជាតិ និងអង្គការលទ្ធកម្មសាធារណៈ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នំា២០២១ថា ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៧.៩៨០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទំាងប្រទេស បានកើនឡើងដល់១.៨២៨.៨០៣នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យស្ត្រីមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងនៅក្នុងសារព័ត៌មាន ប្រចំាថ្ងៃរបស់គាត់ថា ជំងឺឆ្លងរាតត្បាត...
១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំ មន្ទីរពេទ្យ ខ្នាតធំថ្មីមួយកន្លែងទៀត ដើម្បីត្រៀម ទទួលព្យាបាល បងប្អូនអ្នកជំងឺកូវីដ១៩ នាថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព បានរៀបចំរួចរាល់ និងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមន្ទីសុខាភិបាល រាជធានីភ្នំពេញ បានបញ្ជូនទៅ។ ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមក្រុមការងាររៀបចំមន្ទីរពេទ្យ...
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៧មីនានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៧៩នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ១៧៨នាក់ និងអ្នកដំណើរពីបរទេស១នាក់ ចំណែកអ្នកជាសះស្បើយ ៥៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២១៤៧ នាក់,អ្នកជាសះស្បើយ១១៣២ នាក់, អ្នកកំពុងព្យាបាល ១០០៥ នាក់និងអ្នកស្លាប់៩ នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី២៧ មីនានេះបាន ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ លោក វ៉ាន់ ណាតក្រូ ដែលមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២១ និង ២២ខែមីនា ឆ្នាំ ២០២១ លទ្ធផលយកសំណាកលើកទី១ នៅថ្ងៃទី ២៧...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែ មីនានេះថា លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ ១៩ និងត្រូវបានអនុញ្ញាត អោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែ មីនានេះ មានអ្នកជំងឺ ម្នាក់ទៀតហើយជាជនជាតិខ្មែរ ភេទស្រី អាយុ៤៣ឆ្នាំ បានស្លាប់ ដោយសារជំងឺកូវីដ១៩ (COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា អ្នកជំងឺដែលស្លាប់ខាងលើ មានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ, ធ្លាក់ឈាមច្រើន ហើយចុងក្រោយជំងឺកូវីដ១៩ ៕