Covid-19

រយៈពេល ២ថ្ងៃជាប់គ្នា ប្រេស៊ីល មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ លើសពី ៣ពាន់នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល បានកត់ត្រាចំនួនអ្នកស្លាប់ ៣.៤៣៨នាក់ ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ។

វាជាថ្ងៃទី២ហើយ ដែលប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី ៣.០០០នាក់ និងជាលើកទី៣ហើយ ចាប់តាំងពីជំងឺត្រូវបានគេរកឃើញជា លើកដំបូងនៅក្នុងប្រទេស នៅក្នុងខែកុម្ភៈ ឆ្នាំមុន ។

កាលពីថ្ងៃសុក្រ ប្រេស៊ីល បានកត់ត្រា ដែលមានអ្នកស្លាប់ចំនួន ៣.៦៥០នាក់ ដែលជាចំនួនរាប់ខ្ពស់បំផុតប្រចំាថ្ងៃ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាត ។

ផ្ទាំងពាណិជ្ជកម្ម

ទិន្នន័យរបស់ក្រសួងបានដាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសនាពេលឥឡូវនេះ មានចំនួន ៣១០.៥៥០នាក់ ។

ទន្ទឹមនេះដែរ ក្រសួងបានរាយការណ៍ថា មានករណីថ្មីនៃជំងឺចំនួន ៨៥.៩៤៨នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស បានកើនឡើងដល់ ១២.៤៩០.៣៦២នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top