បរទេស៖ ប្រជាជនអូស្រ្តាលី អាចត្រូវបានហាមឃាត់ចូល ភោជនីយដ្ឋាន ហាង និងការិយាល័យធ្វើការពួកគេ ប្រសិនបើពួកគេបដិសេធមិនចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រើប្រាស់ការបទបញ្ជាសុខភាពសាធារណៈ រដ្ឋ និងដែនដី មានអំណាចកំណត់ការចាក់ វ៉ាក់សាំងសម្រាប់សកម្មភាព និងវិជ្ជាជីវៈមួយចំនួន...
ប៉េកាំង៖ វ៉ាក់សាំងស៊ីណូហ្វាម ដំបូងរបស់ប្រទេសចិន បានមកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យ ដើម្បីជួយបើកការចាក់ថ្នាំ បង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសចិន បានប្រណាំងប្រជែង ដើម្បីជួយបណ្តាប្រទេសនៅអាស៊ី ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសកូវី-១៩ ដែលមានវ៉ាក់សាំងការពារជំងឺ ដែលបង្កើតនៅក្នុងស្រុក ដោយគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យវ៉ាក់សាំង ទទួលបានការប្រើប្រាស់ សាធារណៈទូទាំងពិភពលោក។ នៅក្នុងនោះដែរ ប្រទេសប៉ាគីស្ថាន បានក្លាយជាប្រទេសដំបូងគេ...
ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងស្មោះត្រង់ដូចបងប្អូន។ បន្ទាប់ពីបង្កើតទំនាក់ទំនង ការទូតរយៈពេល ៦៣ឆ្នាំមក មិត្តភាពរវាងចិននិងកម្ពុជា កាន់តែមានភាពរស់រវើក។ ប្រទេសចិននិងប្រទេសកម្ពុជា បានធ្វើដំណើរជាមួយគ្នា ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ ដែលបានបង្ហាញកាន់តែច្បាស់ថា ប្រទេសចិននិងប្រទេសកម្ពុជាគឺជា “មិត្តដែកថែប” ដែលអាចរួមសុខរួមទុក្ខជាមួយគ្នា ។ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងខណៈពេលគន្លឹះ ដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា មិនមែនករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត នាថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ ខណៈបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន២នាក់។ ក្រសួងបានលើកឡើងថា អ្នកដែលជាសះស្បើយចំនួន២នាក់ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ គឺ១.ស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ២-ស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤៥៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៧៤នាក់ និងអ្នកឆ្លងកំពុងសម្រាកព្យាបាលមានចំនួន១៨នាក់។ គួរឲ្យដឹងថា កាលពីថ្ងៃ៧ កុម្ភៈ កម្ពុជាបានទទួលវ៉ាក់សាំងជាលើកដំបូងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូសសម្រាប់ចាក់ការពារជំងឺកូវីដ១៩។ វ៉ាក់សាំងនេះត្រូវបានដឹកជញ្ជូនដោយយន្តហោះយោធាចិនមកដល់កម្ពុជារួចហើយ ហើយត្រូវបានរក្សាទុកនៅក្រសួងសុខាភិបាលដើម្បីរៀបចំចាក់រួចហើយដែរ។ ជាមួយគ្នានោះដែរ កម្ពុជាបានកំពុងធ្វើស្នើសុំនិងបញ្ជាទិញវ៉ាក់ការជំងឺកូវីដ១៩ពីបណ្តាប្រទេសមួយចំនួនទៀតដែលបានផលិតហើយចាក់មានប្រសិទ្ធភាពផងដែរ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើកម្ពុជាគ្មានកិច្ចសហការ ប្រតិបត្តិការល្អ ជាមួយមិត្តចិន គឺកម្ពុជាពុំបានទទួល នូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឡើយ ខណៈបណ្ដាប្រទេសមួយចំនួនទៀត មានថវិកាហើយ ប៉ុន្តែទិញវ៉ាក់សាំង អត់បានទៀត ដោយសារវ៉ាក់សាំង មានតម្រូវការខ្ពស់។ ក្នុងសន្និសីទកាសែត ស្ដីពីការទទួលវ៉ាក់សាំង ការពារកូវីដ១៩...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ ប្រគល់ឲ្យកម្ពុជានាពេលនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩ខណៈកម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។ ក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់មិត្តចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក...