ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យដឹងថា បើតាមអង្គការសុខភាពពិភពលោក(WHO) ប្រកាសថា មានជំងឺកូវីដ១៩ប្រភេទថ្មី៣ទៀត ហើយបើ៣ប្រភេទនេះ មានលក្ខណៈកាចសាហាវនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការតម្រូវឲ្យពាក់ម៉ាស់ឡើងវិញ ឬក៏តម្រូវឲ្យធ្វើអ្វីដើម្បីការពារសុខភាពពលរដ្ឋជាចាំបាច់។ សម្តេចបន្តថា ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវត្រៀមបំរុងនូវកំលាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលកើតឡើង បន្ទាប់ពីការដោះម៉ាស់ចេញ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២៤នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២២៨នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៤៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីឈានឆ្ពោះទៅរកនៃការបន្ថូរបន្ថយទាំងស្រុង ឬមួយផ្នែក ចំពោះវិធានសុខាភិបាល។ តាមរយៈសារសំឡេងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
បាងកក៖ ប្រទេសថៃ ទម្លាក់ការធ្វើតេស្ត Covid-19 ពេលមកដល់ សម្រាប់ភ្ញៀវចាក់វ៉ាក់សាំងរួច។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ ប្រទេសថៃ កាលពីថ្ងៃសុក្រ បានប្រកាសពីការបញ្ចប់នៃការធ្វើតេស្ត Covid-19 ជាកំហិត សម្រាប់អ្នកធ្វើដំណើរ ដែលត្រូវបានចាក់វ៉ាក់សាំង ខណៈដែលប្រទេសនេះ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ ដែលរងគ្រោះដោយជំងឺរាតត្បាត។ ការរឹតបន្តឹងព្រំដែនដ៏តឹងតែង បានជួយព្រះរាជាណាចក្រ កំណត់ការឆ្លង...
Update: រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រេចប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលបានលុបចោលបំរាមពាក់ម៉ាស់របស់សហព័ន្ធ ដ៏ចម្រូងចម្រាស លើការដឹកជញ្ជូនសាធារណៈ នៅដើមសប្តាហ៍នេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ CDC បានវាយតម្លៃថា ម៉ាស់នៅតែ “ចាំបាច់ដើម្បីការពារសុខភាពសាធារណៈ”។ លោក Maximilian អ្នកដំណើរតាមយន្តហោះមួយរូប បានថ្លែងប្រាប់ AFP ថា “វាគួរតែជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗផងដែរថាតើ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចូលប្រទេសកម្ពុជា សម្រាប់អ្នកដំណើរមកពីបរទេស មិនទាន់ចាក់វ៉ាក់សាំង-១៩ ដោយបន្ថយថ្ងៃធ្វើចត្តាឡីស័កពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃប៉ុណ្ណោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា “តាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧នាក់ទៀត ខណៈជាសះស្បើយចំនួន២៤នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ១១៧នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៨២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤នាក់ទៀត ខណៈជាសះស្បើយចំនួន១២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ០៩០នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៨០១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៥នាក់ ៕
ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ បានរងនូវការវាយលុកយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ដែលបង្កឱ្យខាតបង់សេដ្ឋកិច្ច និងបណ្តាលឱ្យប្រជាជនជាច្រើននាក់បានស្លាប់។ ការណ៍នេះបានជំរុញឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធខិតខំរកគ្រប់មធ្យោបាយសហការគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ដើម្បី សង្គ្រោះអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចឱ្យមានភាពប្រកតីឡើងវិញ។ ការគ្រប់គ្រងបាននូវជំងឺកូវីដ១៩នៅកម្ពុជានេះ ពិតជាមិនអាចកាត់ផ្តាច់ពីជំនួយបរិក្ខាវេជ្ជសាស្ត្រ បច្ចេកទេស និងជំនួយវ៉ាក់សាំងរបស់ចិនបានទេ ខណៈដែលកន្លងមកនេះ សម្តេចតេជោ ហ៊ុនសែនបានប្រកាសថា ចិនជាប្រទេសដែលផ្តល់វ៉ាក់កូវីដ-១៩មិនចេះរីងស្ងួត ហើយថែមទាំងបានយកប្រទេសចិនជាបង្អែកយុទ្ធសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ថែមទៀតផង ហើយប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ។ ចំណែក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា ទីភ្នាក់ងារសុខភាពសាធារណៈជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃចន្ទថា វីរុសបំប្លែងខ្លួនថ្មី ដែលជាអនុក្រុមនៃវីរុស Omicron ហៅថា BA.2 ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជិត៣នៃមេរោគឆ្លងរបស់កូរ៉ូណាវីរុសចំនួន៤នៅក្នុងប្រទេសនេះ ។ ករណីជំងឺកូវីដ-១៩ សរុបនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីឈានដល់កម្រិតកំណត់ត្រាក្នុងខែមករា ប៉ុន្តែការកើតឡើងវិញនៃករណីនៅក្នុងផ្នែកខ្លះនៃតំបន់អាស៊ី...