ភ្នំពេញ ៖ តាមរយៈសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មហាសន្និបាត បានដាក់ចេញទិសដៅ ពង្រឹងខឿន ការពារជាតិ មិនឱ្យកម្លាំងណាមកបំផ្លាញ បានឡើយ ព្រមទាំងលុបបំបាត់ នយោបាយជ្រុលនិយម គ្រប់រូបភាព ពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច នឹងបន្តឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខ ខណៈការមូលត្រកូលរបស់ សមាជិកបក្សមានភាពរឹងមាំ ជិតកន្លះសតវត្សរ៍ ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្រុមប្រឆាំង តែងតែមានទម្លាប់បំបែកបំបាក់ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់ចាស់ រហូតដល់ជំនាន់ថ្មី។ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា...
កំពង់ចាម ៖ លោក យឹម ឆៃលី ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយ ខេត្តកំពង់ចាម ព្រមទាំង លោក អ៊ុន ចាន់ដា ប្រធានគណបក្ស ប្រជាជន ខេត្តកំពង់ចាម និងក្រុមការងារ ចុះជួយស្រុកស្រីសន្ធរ ជាច្រើនទៀត នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា...
ភ្នំពេញ៖ អង្គសន្និបាត របស់គណបក្សប្រជាជនកម្ពុជា (CPP) នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានអំពាវនាវដល់ក្រុមការងារ គណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី សមាជិក សមាជិកានៃគណបក្សទាំងមូល បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គី ភាពឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពដោយឥតថមថយ ប្រកបដោយប្រសិទ្ធភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសន្និបាត...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានចាប់ផ្ដើម បើកយុទ្ធនាការឃោសនា រកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២។ ក្បួនដង្ហែឃោសនា រកសម្លេងគាំទ្រនេះ ដោយមានសមាជិកយ៉ាងច្រើនកោះករ ចូលរួមប្រកបដោយឆន្ទៈមុះមុត និងសេចក្តីសប្បាយរីករាយ ។ ដោយឡែក...
ភ្នំពេញ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបង្ហាញទិដ្ឋភាពផ្នែកច្បាប់មួយចំនួនទាក់ទងទៅនឹងយន្តការ នៃការការពារភាពស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដើម្បីការពារខ្លួន។ នៅព្រឹកថ្ងៃទី១ឧសភា លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា បានលើកឡើង ពីទិដ្ឋភាពផ្នែកច្បាប់មួយចំនួន ទាក់ទងទៅនឹងយន្តការ នៃការការពារភាពស្របច្បាប់ ក្នុងពិធីសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន៥៣០ នាក់ មកពី១៣ឃុំ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ។...