ព័ត៌មានជាតិ
អ្នកជំនាញ៖បន្ទាប់ពីផ្លូវជាតិលេខ៤៨ សាងសង់រួចរាល់ វិស័យអចលនទ្រព្យ និង ទេសចរណ៍ នៅខេត្តកោះកុង នឹងកើនឡើង ខណៈគម្រោងនេះ ចុះហត្ថលេខា ជាផ្លូវការ
ភ្នំពេញ៖ លោក ជឹង សុខម៉េង ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ នៅ ខេត្តកោះកុង នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់ ខណៈគម្រោងសាងសង់ ផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់...