ព័ត៌មានអន្តរជាតិ
មេប៉ូលីសថៃ បញ្ជាឱ្យបង្ក្រាបអ្នកបើកបរ រថយន្តដឹកទំនិញធុនធ្ងន់នៅទូទាំងប្រទេស
បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ថៃគឺ ឧត្តមសេនីយ៍ Damrongsak Kittiprapas បានបញ្ជាឱ្យមន្ត្រីទូទាំងប្រទេសអនុវត្តច្បាប់លើរថយន្តដឹកទំនិញលើសទម្ងន់កំណត់ បន្ទាប់ពីមានព័ត៌មានបានផ្សាយកាលពីសប្តាហ៍មុនថា អ្នកបើកបររថយន្តទាំងនោះបានបង់ប្រាក់ “សំណូក” ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿងអាស្រូវសំណូកស្ទីគ័រ បានលេចចេញឡើងបន្ទាប់ពីលោក Wiroj Lakkhanaadisorn សមាជិកសភាក្នុងបញ្ជីគណបក្ស...