ព័ត៌មានអន្តរជាតិ
ពូជថ្មី Delta Variant កំពុងចរាចរដល់ទៅ ៩៣ភាគរយ នៃករណីឆ្លងថ្មី នៅអាមេរិក
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា វិរុសកូវីដពូជក្លាយថ្មី Delta Variant មកដល់ពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថាគឺមានចំនួនរហូតទៅដល់៩៣,៤ភាគរយ នៃចំនួនអ្នកឆ្លងថ្មីទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក នៅអំឡុងពេល២សប្តាហ៍ ចុងក្រោយនេះ។ ចំនួននេះ ត្រូវបានគេដឹងថា មានកម្រិតខ្ពស់ជាងផ្នែកខ្លះ នៃប្រទេសដែលបានបញ្ចេញតួលេខ ចុងក្រោយគិតត្រឹមថ្ងៃទី៣១ ខែកក្កដាកន្លងមក នេះខណៈ ដែលនៅរដ្ឋជាច្រើនដូចជា...