ព័ត៌មានអន្តរជាតិ

ពូជថ្មី Delta Variant កំពុងចរាចរដល់ទៅ ៩៣ភាគរយ នៃករណីឆ្លងថ្មី នៅអាមេរិក

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា វិរុសកូវីដពូជក្លាយថ្មី Delta Variant មកដល់ពេលនេះ ត្រូវបានគេប៉ាន់
ប្រមាណថាគឺមានចំនួនរហូតទៅដល់៩៣,៤ភាគរយ នៃចំនួនអ្នកឆ្លងថ្មីទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក នៅអំឡុងពេល២សប្តាហ៍ ចុងក្រោយនេះ

ចំនួននេះ ត្រូវបានគេដឹងថា មានកម្រិតខ្ពស់ជាងផ្នែកខ្លះ នៃប្រទេសដែលបានបញ្ចេញតួលេខ ចុងក្រោយគិតត្រឹមថ្ងៃទី៣១ ខែកក្កដាកន្លងមក នេះខណៈ ដែលនៅរដ្ឋជាច្រើនដូចជា Iowa, Kansas, Missouri និង Nebraska វិញវិរុសពូជថ្មីនេះបានឆ្លងលើសពី៩៨ភាគរយនៃករណីថ្មីរួចទៅហើយ។

គួរឲ្យដឹងដែរថា ចំនួនឆ្លងថ្មីជាប្រចាំថ្ងៃមធ្យម ប្រមាណជា៦៦ ៦០៦នាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេល២សប្តាហ៍ ចុងក្រោយនេះពីតួលេខ ជាមធ្យមចាស់៤០ ៥៩៧ នាក់ឬ ក្នុងអត្រាកើនឡើងប្រមាណជា ៦៤ភាគរយ ដែលវាបានបង្ហាញពីកម្លាំងឆ្លង នៃវិរុសពូជថ្មីនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top