កាលពីពេលថ្មីៗនេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹង នៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត Ford ស៊េរីថ្មីនៅប្រទេសអូស្រ្តាលី និងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តខ្នាតធំនៅប្រទេសថៃដែលមានគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តអ្នកស្រឡាញ់រថយន្ត។ មិនបង្អង់យូរបន្ទាប់ពីក្រុមហ៊ុន Ford Motor Company បានប្រកាសជាផ្លូវការនោះ Ford Cambodia ក៏បានបើកទទួលការកក់ជាផ្លូវនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ផងដែរ ជាមួយនឹងតម្លៃពិសេស និងជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែបដូចជា៖...
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានប្រកាសបើកទទួលការ កក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី 2023 ជាមួយនឹងតម្លៃពិសេស។ អស់រយៈពេលជាច្រើនឆ្នាំហើយដែលរថយន្ត Ford បានរក្សានូវភាពរឹងមាំ និងសមត្ថភាពលើសពីដៃគូប្រកួតប្រជែង ហើយឆ្នាំនេះ...