តូក្យូ៖ ប្រធានហិរញ្ញវត្ថុ នៃក្រុមសេដ្ឋកិច្ចឧស្សាហកម្មទាំង៧ (G-7) បានឲ្យដឹងថា ពួកគេនឹងចាត់វិធានការចាំបាច់ ដើម្បីរក្សាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុសកល បន្ទាប់ពីភាពចលាចលនៅក្នុងវិស័យធនាគារ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ G-7 និងទេសាភិបាលធនាគារកណ្តាល ដែលបានបើកកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលក្នុងនោះពួកគេ ក៏បានបញ្ជាក់សារជាថ្មីនូវ “ការគាំទ្រឥតងាករេសម្រាប់អ៊ុយក្រែន និងការរួបរួម ក្នុងការថ្កោលទោសរបស់យើង ចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី” ។ ប្រហែលមួយខែមុនកិច្ចប្រជុំកំពូល...
វ៉ាស៊ីនតោន៖ យោងតាមប្រភពការទូតបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន អាចនឹងទៅទស្សនា រោងចក្រផលិតគ្រឿង អេឡិចត្រូនិកទំនើប ដែលដំណើរការដោយបន្ទះឈីបយក្ស របស់សហរដ្ឋអាមេរិក នៅភាគខាងលិច ប្រទេសជប៉ុន នៅពេលដែលលោកទៅ ចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។ ប្រភពបានឲ្យដឹងថា នៅក្នុងការបង្ហាញនៃកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធនៅក្នុងវិស័យ semiconductor លលកនឹងត្រូវបានអមដំណើរ ដោយនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ...
បឺលីន៖ រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុម នៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញភាពធន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ផលិតផលសំខាន់ៗ រួមទាំងសារធាតុរ៉ែសំខាន់ៗ ចំពេលមានសង្រ្គាម ដែលកំពុងបន្តរបស់រុស្ស៊ី នៅអ៊ុយក្រែន។ រដ្ឋមន្ត្រីមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ...
តូក្យូ៖ ក្រុមប្រទេសទាំងប្រាំពីរ G-7 កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិត សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានប្រកាស កាលពីដើមសប្តាហ៍នេះ ដោយថាវាឆ្លុះបញ្ចាំងពី “ការមើលងាយ” ចំពោះបំណងប្រាថ្នា របស់ប្រជាជនមីយ៉ាន់ម៉ា សម្រាប់លទ្ធិប្រជាធិបតេយ្យ ។ រដ្ឋមន្ត្រីការបរទេស នៃប្រទេស G-7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “ការប្រហារជីវិតទាំងនេះ...
បឺលីន ៖ កិច្ចប្រជុំកំពូល G-7 រយៈពេល ៣ថ្ងៃ បានបើកនៅទីនេះ កាលពីថ្ងៃអាទិត្យ ចំពេលមានការតវ៉ា ខណៈដែលមនុស្ស រាប់រយនាក់ បានដើរតាមដងផ្លូវក្នុងទីក្រុងភាគខាងត្បូងប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកតវ៉ារាប់ពាន់នាក់ផ្សេងទៀត ក៏បានធ្វើបាតុកម្មនៅទីក្រុង Munich រដ្ឋធានី Bavaria មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូល។ ពួកគេបានទាមទារឱ្យប្រទេស G7...
តូក្យូ៖ ក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរត្រូវបានគេរំពឹងថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយ “ការអនុវត្តសេដ្ឋកិច្ចដោយបង្ខិតបង្ខំ” របស់ប្រទេសចិន នៅពេលដែលមេដឹកនាំរបស់ពួកគេ ជួបគ្នានៅ ប្រទេសអាល្លឺម៉ង់ នៅសប្ដាហ៍ក្រោយក្នុងខែមិថុនា ខណៈពេលដែលបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន។ បញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន ក៏នឹងត្រូវបាន ដោះស្រាយនៅក្នុងយុទ្ធសាស្ត្ររយៈពេលវែង ដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង គ្រោងនឹងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ដែលបានគ្រោងទុកនៅប្រទេសអេស្ប៉ាញបន្ទាប់ពីការប្រមូលផ្តុំ G-7 ។ មេដឹកនាំអង្គការណាតូ...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេស មកពីក្រុមប្រទេសអភិវឌ្ឍន៍ធំៗ ទាំង៧ (G7) បានឲ្យដឹងនៅថ្ងៃចន្ទ ថា ពួកគេ “សោកស្តាយយ៉ាងខ្លាំង” ការបរាជ័យដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្ម កាន់តែតឹងរ៉ឹងលើកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងកាំជ្រួចចុងក្រោយ របស់ខ្លួន ដោយបានស្តីបន្ទោស ដោយប្រយោលពីប្រទេសចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍ពីរ ក្នុងចំណោមសមាជិក អចិន្ត្រៃយ៍ទាំង៥ លើការធ្វើវេតូ...
ប៊ែរឡាំង៖ ក្រុមប្រទេសអភិវឌ្ឍន៍ធំៗចំនួន៧ (G7) បានចាប់ផ្តើមកិច្ចប្រជុំរយៈពេល ២ថ្ងៃនៃរដ្ឋមន្ត្រីបរិស្ថាន នៅថ្ងៃព្រហស្បតិ៍នៅទីក្រុងប៊ែរឡាំង ដោយមានការយកចិត្តទុកដាក់បំផុតថា តើពួកគេអាចកំណត់ពេលវេលា ជាក់លាក់មួយ ដើម្បីបញ្ចប់ថាមពល ដែលប្រើដោយធ្យូងថ្ម។ ប្រទេសអាល្លឺម៉ង់ ដែលធ្វើជាប្រធាននៃកិច្ចប្រជុំ G-7 នៅឆ្នាំនេះ បានស្នើឱ្យរដ្ឋមន្ត្រីកំណត់គោលដៅ នៃការបញ្ឈប់ការផលិតថាមពលធ្យូងថ្ម នៅឆ្នាំ២០៣០ នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយកិច្ចប្រជុំ ហើយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត និងកាណាដា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសលោកខាងលិច មួយចំនួន បញ្ឈប់ជាបន្ទាន់ នូវការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំងប្រាំពីរ (G7) និងមន្ត្រីសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការបោះឆ្នោត នាយកប្រតិបត្តិ នៅហុងកុង។ លោក John Lee អាយុ ៦៤ឆ្នាំ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង៧ នឹងបើកកិច្ចប្រជុំនិម្មិតមួយ នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការ វិវត្តចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងបង្ហាញពីការបន្តឯកភាពគ្នា ក្នុងការជំរុញទីក្រុងម៉ូស្គូ ឱ្យបញ្ចប់ការឈ្លានពាននេះ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងមុននេះថា ការពិភាក្សានឹងរួមបញ្ចូល...