រីយ៉ូ៖ មេដឹកនាំក្រុមចំនួន 20 បានទម្លាក់ការសន្យាប្រឆាំងនឹងការគាំពារនិយម របស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំលើកដំបូង របស់ពួកគេចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រូវបានជាប់ឆ្នោតជា ប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈដែលមេដឹកនាំពិភពលោកបានត្រៀមខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែង របស់លោកក្នុងការដំឡើងពន្ធនាំចូលខ្ពស់។ ខណៈពេលដែលក្រុមចម្រុះអាចកើតឡើង ក្រោមការរិះគន់ជាថ្មីពីលោក ត្រាំ ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើង អំពីប្រសិទ្ធភាពរបស់វាជាវេទិកា សម្រាប់ការសម្របសម្រួលគោលនយោបាយ មេដឹកនាំបាននិយាយថា បញ្ហាប្រឈមដែលសេដ្ឋកិច្ចពិភពលោក...
សៅប៉ូឡូ៖ ប្រធានហិរញ្ញវត្ថុមកពី ក្រុមសេដ្ឋកិច្ចជឿនលឿន និងកំពុងរីកចម្រើនចំនួន ២០ កាលពីថ្ងៃព្រហស្បតិ៍ បានបរាជ័យក្នុងការចេញ សេចក្តីថ្លែងការណ៍រួមចំពេល មានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាម របស់រុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានលាតត្រដាង នូវការបែងចែកយ៉ាងស៊ីជម្រៅនៅក្នុង G20 រវាងរុស្ស៊ី និងចិន នៅលើដៃម្ខាង និងប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ។ ប្រទេសប្រេស៊ីល...
បរទេស ៖ សារព័ត៌មានរដ្ឋរុស្ស៊ី Rossiya-1 កាលពីថ្ងៃអាទិតម្សិលមិញនេះ បានរាយការណ៍ថា ប្រធានាធិបតី Vladimir Putin នឹងចូលរួមក្នុងកិច្ចប្រជុំ G20 តាមប្រព័ន្ធអនឡាញ នៅថ្ងៃពុធសប្តាហ៍នេះ ដែលត្រូវបានរៀបចំឡើង ដោយប្រទេសឥណ្ឌា ។ ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំរុស្ស៊ីកន្លងមក បានខកខានកិច្ចប្រជុំកំពូលG20 នៅទីក្រុងញូវដេលី ក្នុងខែកញ្ញា ដូចប្រធានាធិបតីចិន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកខាងលិចបានត្រឹមបរាជ័យ នៅក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីស្វែងរកដំណោះស្រាយ ឲ្យជម្លោះនៅអ៊ុយក្រែនហើយ សូម្បីតែបន្តិចក៏មិនមាននោះដែរ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ក្នុងពេលដែលលោកកំពុងដឹកនាំ ក្រុមគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។ ក្នុងនោះផងដែរលោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំង...
បរទេស ៖ យោងតាមការបញ្ជាក់អះអាង ដោយក្រុមមន្ត្រីរដ្ឋាភិបាលចិន កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping ទំនងជានឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលរៀបចំឡើង នៅក្នុងប្រទេសឥណ្ឌានោះឡើយ ។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា គណៈប្រតិភូចិន ដែលនឹងត្រូវចូលរួមកិច្ចប្រជុំ ដែលធ្វើឡើងចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី១០ខែកញ្ញា...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងអំពីចំណាប់អារម្មណ៍ របស់លោកក្នុងការផ្តល់កៅអីមួយ សម្រាប់សហភាពអាហ្វ្រិក AU ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេស G20។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Scholz បានធ្វើដំណើរមកដល់ប្រទេសអេត្យូពី កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ទៅកាន់តំបន់អាហ្វ្រិកខាងកើត។ អធិកាបតីរូបនេះក៏បានលើកឡើងផងដែរ ទៅលើបញ្ហាមួយចំនួនក្នុងនោះ...
ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ លើពិភពលោកបានបរាជ័យ ក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍ ដែលបានបិទ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌា ក្រោយពីប្រទេសចិន បានបដិសេធមិនថ្កោលទោស លើការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ។ ក្រុងប៉េកាំង បានបដិសេធមិនទទួលយកផ្នែក នៃសេចក្តីថ្លែងការណ៍របស់ក្រុម G20 ដែលបង្អាក់ការឈ្លានពានរបស់រុស្ស៊ី...
ដើម្បីដោះស្រាយ បញ្ហាសំខាន់ៗ ដែលទាក់ទងនឹង សេដ្ឋកិច្ចពិភពលោក ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ ការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ទើបG20 ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៩ ។ G20 គឺជាវេទិកាអន្តររដ្ឋាភិ បាលដែលមានប្រទេសចំនួន១៩ និងសហភាពអឺរ៉ុប (EU) ។ ចាប់តាំងពីឆ្នាំ២០០៨មក វេទិកាG20 បានកោះប្រជុំយ៉ាងហោចណាស់ម្តង...
នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទី៣ នៃកិច្ចប្រជុំកំពូល G20 លើកទី ១៧ និងថ្លែងសន្ទរកថា ។ ពេលពិគ្រោះពិភាក្សាអំពីការផ្លាស់ប្តូរទៅជារូមន្តអភិវឌ្ឍន៍តាមបែបឌីជីថល លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ G20 បានប្រមូលផ្តុំគំនិតឯកភាពគ្នាកាន់តែច្រើននិងជំរុញកិច្ចសហប្រតិបត្តិការកាន់តែច្រើនដើម្បីសម្របនឹងរូបមន្តអភិវឌ្ឍតាមបែបឌីជីថលនិងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញបញ្ជាក់ ពីមូលហេតុដែលមិនចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 និង APEC។ ក្នុងនោះ សម្ដេចបានអះអាងថា កិច្ចប្រជុំទាំងពីរនេះ គឺគេអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះសម្តេចផ្ទាល់តែម្តង មិនមែនអញ្ជើញកម្ពុជានោះទេ ដូច្នេះមិនអាចចាត់តំណាងជំនួសសម្តេចនោះឡើយ។ តាមរយៈសារជាសំឡេង...