បាលី៖ លោក Ma Jun សហប្រធាននៃ ក្រុមការងារហិរញ្ញវត្ថុនិរន្តរភាព G20 (SFWG) បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ប្រទេសចិនសម្រេចបាននូវវឌ្ឍនភាព យ៉ាងច្រើនក្នុងការផ្តល់ដំណោះស្រាយ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងជំរុញការផ្លាស់ប្តូរថាមពលបៃតង ជាសកលក្រោមក្របខណ្ឌ ក្រុមប្រទេសទាំង២០ (G20)។ លោក Ma ដែលជានាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងនិរន្តរភាព ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានលើកឡើងថា...
បាលី៖ ប្រវត្តិសាស្ត្រ គឺពោរពេញទៅដោយវិបត្តិ ដែលពិភពលោក បានលេចចេញជាកន្លែង ដែលមានសុវត្ថិភាព និងប្រសើរជាងមុន ហើយគ្រាដ៏លំបាកទាំងនោះ បានបង្ហាញឱ្យឃើញថា ការរួបរួម និងកិច្ចសហប្រតិបត្តិការជាសកល គឺជាកម្លាំងដ៏សំខាន់ ក្នុងការបង្វែរជំនោរនៃវិបត្ដិ។ នៅទូទាំងភពផែនដី ជំងឺរាតត្បាតកូវីដ-១៩ ដែលអូសបន្លាយពេលកំពុងបន្ត ធ្វើឱ្យមានការបំផ្លិចបំផ្លាញ។ សេដ្ឋកិច្ចពិភពលោក កំពុងដើរឆ្ពោះទៅរកភាពលិចលង់ ហើយលទ្ធិគាំពារនិយម ឯកតោភាគីនិយម និងអនុត្តរភាពបង្កការគំរាមកំហែង...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ វិមានក្រមឡាំងបានចេញ មកធ្វើការបញ្ជាក់ច្បាស់ហើយថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងមិនចូលរួមវត្តមានក្នុងកិច្ចប្រជុំ G20 ឬសូម្បីតែការចូលរួមតាមអនឡាញ និងវិដេអូថតទុកជាមុនឡើយ។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov ក៏បានបញ្ជាក់ដែរថាលោក Putin ក៏នឹងគ្មានផែនការ ដើម្បីចូលរួចវេទិកាសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកដែលគ្រោងនឹង ធ្វើឡើងនៅរដ្ឋធានីបាងកកប្រទេសថៃ សប្តាហ៍ក្រោយនោះដែរ។ ចំពោះមុខអ្នកកាសែតលោក...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានស្នើឱ្យសភានៃបណ្តាប្រទេសចំនួន២០ ហៅកាត់ថា (G20) ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំនះវិបត្តិពិភពលោក និងលើកកម្ពស់ការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ចំពេលមានជម្លោះភូមិសាស្ត្រនយោបាយ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រធានសភា G20 លើកទី៨ នៅទីនេះ ដោយមានការចូលរួមពីតំណាងសភានៃសមាជិក និងភាគីជាច្រើន ដែលបានអញ្ជើញ លោក វីដូដូ បានឲ្យដឹងថា...
បាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា ប្រទេសជាច្រើននៅក្នុងក្រុមនៃ សេដ្ឋកិច្ចធំៗចំនួន២០ ឬហៅថា ក្រុម G20 បានថ្កោលទោសពីការលុកលុយ របស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យប្រទេសនេះ បញ្ចប់សង្រ្គាមក្នុងអំឡុងពេល កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍បិទអង្គប្រជុំ របស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា ប្រធានហិរញ្ញវត្ថុនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗចំនួន២០ រឺហៅថា ក្រុម G20 កាលពីថ្ងៃសៅរ៍បានសន្យាថា នឹងដោះស្រាយអសន្តិសុខ ស្បៀងអាហារសកល និងបំណុលកើនឡើង ប៉ុន្តែបានធ្វើការទម្លាយគោលនយោបាយមួយចំនួន ចំពេលមានការបែកបាក់គ្នា ជុំវិញសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រក្រុមមន្ត្រីលោកខាងលិច បានចោទប្រកាន់សមភាគីរុស្ស៊ី របស់ពួកគេអំពីឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីមីស៊ីលរុស្ស៊ីបានវាយប្រហារ ទីក្រុងអ៊ុយក្រែនឆ្ងាយពីជួរមុខ ក្នុងការវាយប្រហារមួយ ។ ក្រុមមន្ត្រីនៅទីក្រុង គៀវ បានឲ្យដឹងថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ ។ អ៊ុយក្រែនបានឲ្យដឹងថា...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្ររដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី Sri Mulyani Indrawati បានអំពាវនាវឱ្យមានវេទិការួមគ្នាមួយ ដែលពាក់ព័ន្ធនឹងក្រសួងហិរញ្ញវត្ថុ និងកសិកម្មកម្ម ហើយក្រុម G20 បង្ហាញពីសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយអសន្តិសុខស្បៀង ដែលកំពុងកើនឡើង និងវិបត្តិការផ្គត់ផ្គង់ជី ដែលកំពុងកើតឡើង...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា មេដឹកនាំហិរញ្ញវត្ថុក្រុម G20 ជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ នៅលើកោះរមណីយដ្ឋាន បាលី ខណៈដែលម្ចាស់ ផ្ទះឥណ្ឌូនេស៊ី ព្យាយាមស្វែងរកចំណុចរួម នៅក្នុងក្រុមដែលបែកបាក់ ដោយសង្រ្គាមអ៊ុយក្រែន ចំពេលមានសម្ពាធសេដ្ឋកិច្ច កើនឡើងពីអតិផរណាកើនឡើង ។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន...