ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ប្រាប់ពីមូលហេតុដែលលោក Putin មិនចូលរួម G20 និងវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក

បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ វិមានក្រមឡាំងបានចេញ មកធ្វើការបញ្ជាក់ច្បាស់ហើយថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងមិនចូលរួមវត្តមានក្នុងកិច្ចប្រជុំ G20 ឬសូម្បីតែការចូលរួមតាមអនឡាញ និងវិដេអូថតទុកជាមុនឡើយ។

អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov ក៏បានបញ្ជាក់ដែរថាលោក Putin ក៏នឹងគ្មានផែនការ ដើម្បីចូលរួចវេទិកាសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកដែលគ្រោងនឹង ធ្វើឡើងនៅរដ្ឋធានីបាងកកប្រទេសថៃ សប្តាហ៍ក្រោយនោះដែរ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះមុខអ្នកកាសែតលោក Peskov បានបកស្រាយពីមូលហេតុដែលលោក Putin នឹងគ្មានផែនការចូលរួម ព្រឹត្តិការណ៍ធំៗទាំងនេះថា៖ លោក Putin បានធ្វើការសម្រេចចិត្ត ដោយខ្លួនឯងហើយវា គឺជាអ្វីដែលស្ថិតនៅក្នុងកាលវិភាគ នៃការបំពេញការងាររបស់គាត់ ដែលគាត់ត្រូវចាំបាច់ត្រូវតែ បន្តមានវត្តមាននៅក្នុងប្រទេសជាដាច់ខាត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top