ព័ត៌មានជាតិ

សម្ដេចតេជោ៖ កិច្ចប្រជុំកំពូល G20 និង APEC កម្ពុជាមិនមែនជាសមាជិក ទើបមិនអាចចាត់តាំង តំណាងឱ្យចូលរួមបាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញបញ្ជាក់ ពីមូលហេតុដែលមិនចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 និង APEC។ ក្នុងនោះ សម្ដេចបានអះអាងថា កិច្ចប្រជុំទាំងពីរនេះ គឺគេអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះសម្តេចផ្ទាល់តែម្តង មិនមែនអញ្ជើញកម្ពុជានោះទេ ដូច្នេះមិនអាចចាត់តំណាងជំនួសសម្តេចនោះឡើយ។

តាមរយៈសារជាសំឡេង ជាង៦នាទី សម្តេចតេជោ បានបញ្ជាក់ថា «សុំកុំមានការភ័ន្តច្រឡំថា ហេតុអ្វីមិនព្រមទុកឱ្យមន្ត្រីជាន់ខ្ពស់ នៅជាតំណាង? យើងគ្មានសិទ្ធិតែងតាំង តំណាងពីកម្ពុជានោះទេ ពីព្រោះយើងមិនមែនជាសមាជិកG20 គឺគេអញ្ជើញប្រធានអាស៊ាន គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន»។

ផ្ទាំងពាណិជ្ជកម្ម

ពាក់ព័ន្ធករណី កិច្ចសន្ទនាក្រៅផ្លូវ APEC នៅប្រទេសថៃ ក៏ដូចគ្នាផងដែរ គឺនាយករដ្ឋមន្ត្រីថៃ អញ្ជើញប្រធានអាស៊ាន។ ដូច្នេះសម្តេចមិនអាចចាត់តំណាង ទៅជំនួសសម្តេចនោះឡើយ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023