វីយែន៖ អគ្គនាយកទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានឲ្យដឹងថា អ្នកជំនាញពីរនាក់របស់ទីភ្នាក់ងារនេះ នឹងស្នាក់នៅជាអចិន្ត្រៃយ៍ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។ លោក Grossi បានប្រាប់អ្នកយកព័ត៌មាន នៅពេលមកដល់ទីក្រុងវីយែន បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់កន្លែងនោះថា បេសកកម្ម IAEA សមាជិកចំនួន...
បរទេស៖អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការថ្លែងអំណរគុណយ៉ាងក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្សីដែល បានធ្វើឲ្យដំណើរបំពេញការងារត្រួតពិនិត្យរបស់ក្រុមការងារ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានបញ្ចប់ទៅដោយរលូននិងគ្មានគ្រោះថ្នាក់។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បែបនេះថា៖ពួកយើងពិតជារីករាយខ្លាំង ណាស់ជាមួយនឹងរដ្ឋាភិបាលរុស្សីយ៉ាងខ្លាំងនូវអ្វីដែលពួក គេបានខិតខំក្នុងការថែរក្សា ក្រុមការងាររបស់យើង ក្នុងអំឡុងពេលនៃការបំពេញការងារ នៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន Zaporozhye ។ គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺជាអ្នកដែលបានធ្វើការអំពាវនាវសុំឲ្យមានដំណើរ ទស្សនកិច្ចរបស់ក្រុមការងារ IAEA មកកាន់រោងចក្រមួយនេះគឺជា រោងចក្រនុយក្លេអ៊ែរដែលធំបំផុតនៅអឺរ៉ុប៕...
វីយែន៖ អ៊ីរ៉ង់ កំពុងជំរុញការអនុវត្តកម្មវិធី ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់ខ្លួន នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិដែលឃើញដោយ Reuters។ វាកើតឡើងនៅពេល ដែលលោកខាងលិច កំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ របាយការណ៍ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចង្កោមទីមួយក្នុងចំណោមបីនៃម៉ាស៊ីន IR-6 កម្រិតខ្ពស់ដែលទើបបានដំឡើងនៅរោងចក្របង្កើនឥន្ធនៈនៅក្រោមដី (FEP) នៅNatanz...
តេអេរ៉ង់៖ ទីប្រឹក្សានៃក្រុមចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា គ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងត្រូវបានអនុវត្តរហូតដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បិទសំណុំរឿងរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។ លោក Seyed Mohammad Marandi បានសរសេរថា “គ្មានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវបានអនុវត្តមុនពេល IAEA បិទជាអចិន្ត្រៃយ៍ការចោទប្រកាន់ មិនពិតប្រឆាំងនឹងអ៊ីរ៉ង់” ។ កាលពីខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IAEA...
គៀវ ៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា បេសកកម្មអ្នកជំនាញ របស់ខ្លួននឹងធ្វើដំណើរ ទៅកាន់រោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៦ ខែមេសា ដើម្បីជួយធានាសុវត្ថិភាព របស់រោងចក្រនេះ ។ អគ្គនាយក IAEA លោក Rafael Mariano Grossi...
វីយែន ៖ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយ កាលពីថ្ងៃសុក្រថា លោកនឹងដឹកនាំ បេសកកម្មជំនួយ និងគាំទ្រដល់រោងចក្រថាមពល នុយក្លេអ៊ែរ Chernobyl របស់អ៊ុយក្រែន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ដើម្បីជួយធានាសុវត្ថិភាព របស់រោងចក្រនេះ។ លោក Grossi បាន...
វីយែន៖ តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងវីយែនលោក Wang Qun បានឲ្យដឹងថា ដំណោះស្រាយ ស្តីពីសន្តិសុខនុយក្លេអ៊ែររបស់អ៊ុយក្រែន ដែលត្រូវបានអនុម័តដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ទីភ្នាក់ងារនេះជាអង្គការអន្តរជាតិ ដែលមានជំនាញវិជ្ជាជីវៈ។ លោក Wang បានធ្វើការកត់សម្គាល់បន្ទាប់ពីបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនៅក្នុងកិច្ចប្រជុំមួយដែលបានកោះប្រជុំដោយក្រុមប្រឹក្សាភិបាលរបស់ IAEA ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ ដំណោះស្រាយ ស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខ និងការការពារផលប៉ះពាល់នៃស្ថានភាពនៅអ៊ុយក្រែន ដែលស្នើឡើងដោយកាណាដា និងប៉ូឡូញ...