តេអេរ៉ង់៖ ប្រមុខបរមាណូរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសរបស់លោក នឹងមិនអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រសិនបើទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងតេអេរ៉ង់ មិនត្រូវបានដកចេញទាំងស្រុង ហើយភាគីផ្សេងទៀត មិនគោរពកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងនោះ។ ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលបានរៀបរាប់លម្អិតអំពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេស និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។ លោកបានលើកឡើងថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសក្រុមភ្នែក៣ ឬហៅកាត់ថា E3 ដែលមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចំពោះ “ការខកខានក្នុងការគោរពកាតព្វកិច្ចរបស់ពួកគេ” ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអំពាវនាវដល់អ្នកចូលរួមពីប្លុក អឺរ៉ុបក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីរក្សាឥរិយាបថស្ថាបនា ក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែមេសា នៅទីក្រុងវីយែន។ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកហ្សារីហ្វ បានធ្វើការទាមទារនៅថ្ងៃសៅរ៍ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសរបស់លោក គឺលោក Dominic Raab តាមការចង់បានខាងលើនេះ។ យោងតាមរបាយការណ៍របស់អ្នកការទូតទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយដែលទាក់ទងទៅនឹងផែនការសកម្មភាពរួម (JCPOA) នៅក្នុងការអំពាវនាវ...