តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ បានច្រានចោលការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនបានបិទទ្វារលើការចរចាដោយប្រយោលនោះទេ ដែលជាផ្លូវដែលខ្លួនបានបើកជានិច្ច។ លោក Pezeshkian បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ដោយបង្ហាញពន្លឺលើការឆ្លើយតបជាផ្លូវការរបស់អ៊ីរ៉ង់ ចំពោះលិខិតរបស់លោក ត្រាំ...
បរទេស៖យោងតាមការចេញផ្សាយRT លោកប្រធានាធិបតី Masoud Pezeshkian បាននិយាយថា រដ្ឋធានីនៃប្រទេសអ៊ីរ៉ង់ គួរតែត្រូវបានផ្ទេរពីទីក្រុងតេហរ៉ង់ទៅកាន់ទីក្រុងមួយដែលនៅជិតឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសនេះ។ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ លោក Pezeshkian ដែលបានចូលកាន់តំណែងកាលពីខែកក្កដា បានផ្តល់យោបល់ថា វាគ្មានន័យទេក្នុងការបន្តអភិវឌ្ឍទីក្រុងតេហរ៉ង់ដោយសារតែការលំបាកជាច្រើនដែលទីក្រុងប្រឈមមុខ។ លោកប្រធានាធិបតីថ្មីរូបនេះបាននិយាយថា បច្ចុប្បន្នរាជធានីនេះកំពុងញាំញីដោយការខ្វះខាតទឹក ការស្រុតដី និងការបំពុលបរិយាកាស ក្នុងចំណោមរឿងផ្សេងទៀតដែលលោកបាននិយាយនេះបើតាមការលើកឡើងរបស់សារព័ត៌មាន Javan Online។ លោកប្រធានាធិបតីបានទទួលស្គាល់ថា៖ទីក្រុងតេហរ៉ង់ដែលជារដ្ឋធានីរបស់ប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហាដែលយើងមិនមានដំណោះស្រាយហើយលោកបានណែនាំថា...