ព័ត៌មានអន្តរជាតិ
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រកាសលាលែងពីតំណែង មុនកាលកំណត់
ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកអំពីការសម្រេចចិត្តរបស់លោក ក្នុងការឈរឈ្មោះ សម្រាប់ការបោះឆ្នោតសមាជិកសភាអឺរ៉ុប (MEP) នៅខែមិថុនា ដែលនាំឱ្យលោកចាកចេញពីតំណែងពីប្រធានក្រុមប្រឹក្សានៅខែកក្កដា។ ដោយឆ្លុះបញ្ចាំងពីអាណត្តិរយៈពេល ៤ ឆ្នាំរបស់លោកក្នុងនាមជាមេដឹកនាំអឺរ៉ុប លោក Michel បានលើកឡើងថា “វាជាទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងការប្រាប់អំពីការងាររបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុន និងដើម្បីស្នើគម្រោង សម្រាប់អនាគតរបស់អឺរ៉ុប” ។...