វ៉ាស៊ីនតោន៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna បានទទួលការយល់ព្រមពេញលេញ ពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។ វ៉ាក់សាំងនេះមានឈ្មោះថា Spikevax ត្រូវបានអនុញ្ញាតឱ្យប្រើលើមនុស្ស អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំង Spikeax បំពេញតាមស្តង់ដារ យ៉ាងម៉ត់ចត់របស់ FDA សម្រាប់សុវត្ថិភាព...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Pfizer និង Moderna កំពុងបង្កើនការសាកល្បងវ៉ាក់សាំង COVID-19 ដែលផ្តោតជាពិសេសទៅលើទម្រង់ឆ្លងអូមីក្រុង ព្រោះទម្រង់នេះ កំពុងឆ្លងខ្លាំងឥឡូវនេះមានចំនួន ៩៩,៩ភាគរយនៃការឆ្លងថ្មីនៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Pfizer និងដៃគូរបស់ខ្លួន BioNTech បានប្រកាសកាលពីថ្ងៃអង្គារ អំពីការចាប់ផ្តើមនៃការសិក្សាព្យាបាល ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អរហូតដល់ ១៤២០នាក់ដែលមានអាយុពី ១៨ ទៅ ៥៥ឆ្នាំ...
យេរ៉ូសាឡឹម៖ មន្ទីរពេទ្យដ៏ធំបំផុតរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លទ្ធផលបឋមពីការសិក្សារបស់អ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពទាបនៃកម្រិតថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុង ។ នៅក្នុងការសិក្សាដែលបានចាប់ផ្តើមនៅចុងខែធ្នូ បុគ្គលិក ២៧០ នាក់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានទទួលការចាក់វ៉ាក់សាំង Pfizer ឬ Moderna លើកទី៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យនៃការចាក់ថ្នាំបង្ការ និងសរីរវិទ្យារបស់ពួកគេត្រូវបានប្រៀបធៀបទៅនឹងបុគ្គលិកមន្ទីរពេទ្យជាង ៥៧០០នាក់...
ហុងកុង ៖ ក្រុមហ៊ុនផលិតឱសថ Moderna បានរំលឹកជាថ្មី នៅក្នុងទីផ្សារហិរញ្ញវត្ថុ ខណៈដែលប្រធានក្រុមហ៊ុន បានព្រមានថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩របស់ខ្លួន ទំនងជាមិនមានប្រសិទ្ធភាព ការពារទម្រង់ឆ្លងថ្មី អូមីក្រុង ដូចដែលពួកគេបានការពារ នឹងទម្រង់ Delta នោះទេ។ និយាយពី អនាគតប្រេងឆៅ បានស្រកចុះជាងមួយដុល្លារ រូបិយប័ណ្ណអូស្ត្រាលី បានធ្លាក់ចុះទាប ក្នុងមួយឆ្នាំ...
បរទេស៖ បុរសម្នាក់ឈ្មោះ Sithipol Bovornkittipaisal អាយុ ២៦ឆ្នាំ បានស្លាប់នៅផ្ទះរបស់គាត់ក្នុងស្រុក Muang កាលពីយប់ថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ២ ប្រភេទ Moderna បន្ទាប់ពីគាត់បានចាក់ថ្នាំវ៉ាក់សាំងប្រភេទSinovac ដូសទី១ ក្នុងខែកញ្ញា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ខណៈកំពុងលេងទូរសព្ទ នៅជាន់ទីពីរ នៅក្នុងផ្ទះ លោក Sithipol ចាប់ផ្ដើមមានការឈឺទ្រូង និងពិបាកដកដង្ហើម រួចហើយក៏សន្លប់នៅលើឥដ្ឋតែម្តង។ សាកសពរបស់ លោក Sithipol ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ramathibodi Chakri Naruebodindra ដើម្បីធ្វើកោសល្យវិច័យ ដើម្បីកំណត់ថាតើការស្លាប់ របស់គាត់ទាក់ទងនឹងការចាក់វ៉ាក់សាំង Covid-19 ដែរឬទេ៕ ប្រែសម្រួលៈ ណៃ តុលា
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា បុរស២នាក់បានស្លាប់ បន្ទាប់ពីពួកគេម្នាក់ៗបានទទួលការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហុន Moderna Inc.ចំនួន២ដូស ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ឲ្យដឹង ។ ក្រសួងបានឲ្យដឹងថា បុរស២នាក់ដែលមានអាយុ ៣០ឆ្នាំ និង៣៨ឆ្នាំក្នុងអំឡុងពេលប៉ុន្មានថ្ងៃ នៃការទទួលការចាក់ថ្នាំដូសទី២ កាលពីថ្ងៃទី២២...
តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន នឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូស បន្ទាប់ពីរបាយការណ៍ថា មានការចម្លងរោគ នៅក្នុងដបវ៉ាក់សាំងជាច្រើន។ ក្រុមហ៊ុនផលិតឪសថ Takeda និងក្រសួងសុខាភិបាល ដែលទទួលបន្ទុកផ្នែកលក់ និងចែកចាយវ៉ាក់សាំង Moderna នៅប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួនបានទទួលរបាយការណ៍ពីមជ្ឈមណ្ឌលចាក់វ៉ាក់សាំងជាច្រើនថាសារធាតុបរទេស...
បរទេស ៖ ក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំង Moderna បាននិយាយ នៅថ្ងៃអង្គារនេះថា ថ្នាំវ៉ាក់សំាងកូវីដ១៩របស់ខ្លួន គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ចំពោះកុមារ មានអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ ហើយនេះជាការបើកទ្វារ ដើម្បីក្លាយជាថ្នាំវ៉ាក់សាំងទី២ សម្រាប់ចាក់ឲ្យដល់មនុស្ស វ័យជំទង់ នៅសហរដ្ឋអាមេរិក ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន បាននិយាយថា...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានអនុម័តប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna Inc ស្របពេលដែលប្រទេសនេះ មានបំណងពន្លឿនកិច្ចប្រឹងប្រែង ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន នេះបើតាមសម្តីរដ្ឋមន្ត្រីសុវត្ថិភាពឱសថ លោក Kim Gang-lip ប្រាប់សន្និសីទកាសែតមួយ។ ការបើកភ្លើងខៀវនេះ គឺត្រូវបានធ្វើឡើងក្រោយគណៈអ្នកជំនាញ ២ក្រុមក្នុងចំណោម៣ក្រុម បានផ្តល់ការណែនាំថា ការអនុម័តគួរតែត្រូវបានផ្តល់ឲ្យ សម្រាប់ថ្នាំវ៉ាក់សាំងពីរដូសនេះ ដោយផ្អែកលើសុវត្ថិភាពនិងប្រសិទ្ធភាព...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃសុក្រម្សិលមិញ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់ នូវវ៉ាក់សាំង Moderna ក្នុងកម្រិតនៃការប្រើប្រាស់ ជាបន្ទាន់ហើយផងដែរ ដែលនេះមានន័យថា វ៉ាក់សាំង សរុបចំនួន៥ហើយ ដែលត្រូវបាន WHO អនុញ្ញាត។ កាលពីខែធ្នូឆ្នាំ២០២០កន្លងមកអជ្ញាធរ ទទួលបន្ទុកចំណីអាហារ...