ព័ត៌មានអន្តរជាតិ
ក្រុមហេបូឡាប្រកាសផ្តល់ជំនួយដល់ ប្រទេសស៊ីរីក្នុងការប្រយុទ្ធជាមួយ នឹងក្រុមជីហាដ
បរទេស៖យោងតាមការចេញផ្សាយរបស់ RTមេដឹកនាំស្តីទីនៃក្រុមសកម្មប្រយុទ្ធហេបូឡាដែលមានមូលដ្ឋាននៅលីបង់បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហេសបូឡា នឹងជួយរដ្ឋាភិបាលស៊ីរីប្រយុទ្ធនឹងក្រុមជីហាដ ហើយកំពុងអំពាវនាវឱ្យបណ្តាប្រទេសអារ៉ាប់គាំទ្រទីក្រុងដាម៉ាសនៅក្នុងការប្រយុទ្ធរបស់ខ្លួន។ លោក Naim Qassem បានអះអាងថា៖ការឈ្លានពានលើប្រទេសស៊ីរីត្រូវបានឧបត្ថម្ភដោយអាមេរិក និងអ៊ីស្រាអែលដោយបន្ថែមថាពួកអ៊ិស្លាមតែងតែជាឧបករណ៍របស់ពួកគេតាំងពីឆ្នាំ ២០១១ ដែលជាពេលដែលបញ្ហាបានចាប់ផ្តើមនៅស៊ីរី។ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្រ្គាមអូសបន្លាយនៅក្នុងឆ្នាំ២០១១ខណៈដែលក្រុមប្រឆាំងរដ្ឋាភិបាលជាច្រើនបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Assad ។ កងកម្លាំងជីហាដ Jihadist ជាពិសេសអ្នកដែលជួលអ្នកប្រយុទ្ធបរទេសជួយផ្នែកយោធាពីបរទេសបានលេចចេញជាតួអង្គលេចធ្លោក្នុងចំណោមក្រុមប្រឆាំង។ ប្រទេសរុស្ស៊ីបានធ្វើអន្តរាគមន៍ក្នុងអរិភាពក្នុងឆ្នាំ ២០១៥ ដោយផ្តល់កម្លាំងទ័ពអាកាសដល់ក្រុងដាម៉ាសហើយ...