ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សារដ្ឋរបស់ថៃថា នាយករដ្ឋមន្ត្រីស្តីទីគ្មានសិទ្ធិអំណាចរំលាយសភានោះទេ ប៉ុន្តែលោក Phumtham Wechayachai ថា លោកអាចរំលាយសភាបាន
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ គឺលោក Phumtham Wechayachai បានច្រានចោលការយល់ឃើញរបស់ក្រុមប្រឹក្សារដ្ឋ (CoS) អំពីអំណាចរបស់នាយករដ្ឋមន្ត្រីស្តីទី ក្នុងការរំលាយសភាតំណាងរាស្រ្តថា នេះគ្រាន់តែជាទស្សនៈផ្លូវច្បាប់មួយ ក្នុងចំណោមទស្សនៈច្បាប់ជាច្រើនប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Phumtham Wechayachai កាលពីថ្ងៃចន្ទ...