ព័ត៌មានអន្តរជាតិ
Update: ប្រធានាធិបតីស្ដីទីស្រីលង្កា ប្រកាសដាក់បំរាមគោចរនៅទូទាំងប្រទេស
កូឡុំបូ៖ ប្រធានាធិបតីស្តីទីរបស់ស្រីលង្កា Ranil Wickremesinghe កាលពីថ្ងៃពុធបានប្រកាសបម្រាមគោចរទូទាំងប្រទេសមានប្រសិទ្ធភាពរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បទបញ្ជានេះ ហាមបុគ្គលណាម្នាក់នៅលើផ្លូវសាធារណៈ ផ្លូវរថភ្លើង សួនសាធារណៈ កន្លែងកំសាន្តសាធារណៈ ឬទីសាធារណៈផ្សេងទៀត ឬមាត់សមុទ្រនៅតំបន់នោះរហូតដល់ម៉ោង ៥ព្រឹកថ្ងៃព្រហស្បតិ៍ លើកលែងតែស្ថិតនៅក្រោមអំណាចនៃលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរដែលផ្តល់ដោយអាជ្ញាធរពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ លោក Wickremesinghe កាលពីថ្ងៃពុធបានជូនដំណឹងដល់ប្រធានសភា Mahinda Yapa Abeywardena...