បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមអង្គភាពភ្នាក់ងារអនុវត្តច្បាប់រដ្ឋ និងក្នុងស្រុកជាច្រើនរបស់សហរដ្ឋអាមេរិកដែលក្នុងនោះមានទាំងប៉ូលីស ផងកំពុងបដិសេធក្នុងការ ចែករំលែកព័ត៌មានសំខាន់ៗជាមួយការិយាល័យស៊ើបអង្កេតសំងាត់ហៅកាត់ថា FBI ដោយសារមានការព្រួយបារម្ភថាវា បានក្លាយទៅជាបក្សពួកនៃក្រុមអ្នកនយោបាយ។ យោងតាមរបាយការណ៍របស់អ្នក បញ្ចេញព័ត៌មានដែលបានដាក់ជូនសភារ បាយការណ៍ដែលមានជាង២៣០ទំព័រត្រូវបានចងក្រងដោយសម្ព័ន្ធភាពនៃភ្នាក់ងារចូលនិវត្តន៍ ក្រុមអ្នកវិភាគ ដែលបាននិយាយទៅកាន់ប្រភព ឯករាជ្យ និងគួរឱ្យជឿជាក់ថាជាង៣០ ស្ថាប័ននៅទូទាំងសហរដ្ឋអាមេរិក។ ក្រុមនេះបានពិពណ៌នាអំពី៖វិបត្តិនៃទំនុកចិត្តដែលកំពុងកើតឡើងនៅក្នុង កងកម្លាំងភារកិច្ចដែលដឹកនាំដោយ FBI និង ការបាត់បង់ទំនុកចិត្ត...
បរទេស៖អតីតប្រធានធនាគារជាតិនៃប្រទេស ហុងគ្រី បានធ្វើការថ្លែងជាមួយនឹងក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទម្សិលមិញថាការចាកចេញរបស់ប្រទេសហុងគ្រីពីសហភាពអឺរ៉ុប អាចនឹងក្លាយទៅជាការពិតនៅពេលខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT លោកបានបន្តទៀតថា របៀបនៃការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបឬ Brexit នឹងអាចក្លាយទៅជារបៀបដែលហុងគ្រី នឹងប្រើប្រាស់សម្រាប់ចាកចេញពីអឺរ៉ុបដូចគ្នាដែរ។ លោកពន្យល់ថាលទ្ធភាពដែលហុងគ្រីអាចនឹងសម្រេចចិត្តចាកចេញ កាលពីឆ្នាំកន្លងទៅមានតែ១០ ភាគរយប៉ុណ្ណោះប៉ុន្តែមកដល់ឆ្នាំនេះលទ្ធភាពនេះ បានកើនឡើងទៅដល់២០និង៣០ភាគរយ។ បន្ថែមពីលើបញ្ហាគោលនយោបាយសម្រាប់ ជនភៀសខ្លួនមិនត្រូវគ្នាផងនោះបញ្ហានៃការកើនឡើង នៃអត្រាអតិផរណារបស់ប្រទេស និងការបង្ខាំងទុកថវិការបស់សហភាពអឺរ៉ុប ចំនួន៣០ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិដល់ទីក្រុង Budapest...
បរទេស៖ ក្រសួងការបរទេសនៃ ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងជៀសមិនរួចឡើយក្នុងការ ឆ្លើយតបទៅនឹងប្រទេសបារាំង ចំពោះការសម្រេចចិត្ត បង្កកទ្រព្យសម្បតិ្តរបស់ អង្គភាពសារព័ត៌មានរុស្សី RT ដែលចេញផ្សាយជាភាសាបារាំងនោះ។ ចំណាត់ការដែលត្រូវបានគេដឹងថា ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងប៉ារីស កាលពីសប្តាហ៍កន្លងទៅនោះ គឺជាអ្វីដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់សហភាពអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្សីដោយក្នុងនោះមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនកញ្ចប់ និងដំណាក់កាលរួចមកហើយ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសលោកស្រី...