ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ នឹងសងសឹកចំពោះការ សម្រេចចិត្តបង្កកទ្រព្យរបស់ RT នៅបារាំង

បរទេស៖ ក្រសួងការបរទេសនៃ ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងជៀសមិនរួចឡើយក្នុងការ ឆ្លើយតបទៅនឹងប្រទេសបារាំង ចំពោះការសម្រេចចិត្ត បង្កកទ្រព្យសម្បតិ្តរបស់ អង្គភាពសារព័ត៌មានរុស្សី RT ដែលចេញផ្សាយជាភាសាបារាំងនោះ។

ចំណាត់ការដែលត្រូវបានគេដឹងថា ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងប៉ារីស កាលពីសប្តាហ៍កន្លងទៅនោះ គឺជាអ្វីដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់សហភាពអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្សី
ដោយក្នុងនោះមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនកញ្ចប់ និងដំណាក់កាលរួចមកហើយ។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេសលោកស្រី Maria Zakharova បានថ្លែងនៅក្នុងសេចក្តីថ្លែងថា៖ ជាថ្មីម្តងទៀត យើងកំពុងឃើញអាកប្បកិរិយា មិនសមរម្យរបស់ ពួកឥស្សរជនលោកខាងលិច ដែលកំពុងព្យាយាមដោយ មធ្យោបាយថ្មីមួយដើម្បីកាត់បន្ថយ ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពួកគេពីទស្សនៈផ្សេងៗ ដើម្បីបង្ខំពួកគេឱ្យប្រើប្រាស់តែព័ត៌មាន ដែលផ្សាយដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ូសែល ប៉ុណ្ណោះ ។

នាងបានបន្តទៀតថា អាកប្បកិរិយារបស់ទីក្រុងប៉ារីស និងលោកខាងលិចទាំងមូល កើតចេញពី ការភ័យខ្លាចនូវការពិត ដែលបណ្តាលឱ្យកើតចេញជាផែនការ និងការនិយមប្រើប្រាស់ការហាមឃាត់ លុបចោល និងលុបអ្វីៗទាំងអស់
ដែលជារបស់រុស្ស៊ី រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top