ព័ត៌មានអន្តរជាតិ
បណ្តាមេដឹកនាំអាជីវកម្មនៅថៃ ប្រាប់អ្នកនយោបាយឱ្យឆាប់ ទទួលយកលទ្ធផលនៃការបោះឆ្នោត
បរទេស៖ តំណាងវិស័យឯកជនរបស់ប្រទេសថៃ កំពុងទទូចដល់គណបក្សនយោបាយ ទាំងអស់ឱ្យទទួលយកលទ្ធផល នៃការបោះឆ្នោតសកលនេះ ដើម្បីអោយប្រទេសជាតិឈានទៅមុខ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានមាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការគោរពសំឡេងភាគច្រើន ដើម្បីឲ្យប្រទេសថៃមានការរីកចម្រើនតាមលទ្ធិប្រជាធិបតេយ្យ។ លោកថា “សភាពាណិជ្ជកម្មថៃរំពឹងថាគ្រប់វិស័យទាំងអស់នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ”។ លោក...