ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ – និរន្តភាព និងការទំនាក់ទំនងដ៍រលូន របស់អតិថិជនទាំងអស់ គឺជាគោលបំណងចំបង របស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេស នៅក្នុងអំឡុងពេលបច្ចុប្បន្ន។ ដើម្បីគាំទ្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំង ការរាតត្បាតជាសកល នៃវីរុសកូរ៉ូណា ដែលកំពុងកើតមានឡើង ក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូន ការហៅទូរស័ព្ទក្នុងប្រព័ន្ធ...
ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២១៖ វីដេអូចម្រៀង “ឆ្ពោះទៅមុខរួមគ្នា” ដែលមានការចូលរួម ពីសិល្បករខ្មែរជាច្រើន ទទួលបានការចូរទស្សនា ២លានដង (2 million views) ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង។ វីដេអូចម្រៀង (MV) បទនេះ ដែលចាក់ផ្សាយ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ ត្រូវបានផលិតឡើង ក្នុងគោលបំណង ចូលរូមបំផុសស្មារតី ពលរដ្ឋកម្ពុជា គ្រប់ស្រទាបវណ្ណៈ ឱ្យចេះជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងអំឡុងពេលមានវិបត្តិជំងឺ កូវីដ-១៩។ ដោយសារភាពល្បីល្បាញ របស់យុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” ដែលធ្វើឡើង ក្នុងគោលបំណង លើកស្ទួយសាមគ្គី ភាពរបស់ពលរដ្ឋកម្ពុជាទាំងអស់ ទូទាំងប្រទេស វីដេអូ ចម្រៀង (MV) “ឆ្ពោះទៅមុខរួមគ្នា” ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានចំនួនការចូលទស្សនា សរុបចំនួន ២លានដង បានបន្ទាប់ ពី MV នេះ ត្រូវបានចេញផ្សាយ នៅលើទំព័រ ហ្វេសប៊ុក របស់ Pleng by Smart និង Smart ព្រមទាំងទំព័រហ្វេសប៊ុក ផ្សេងៗទៀត របស់ ក្រុមសិល្បករ។ លោក សុខ វិសាល ដែលជាអ្នកដឹកនាំម្នាក់ ក្នុងចំណោម អ្នកដឹកនាំ ផលិតវីដេអូចម្រៀនងនេះ បានថ្លែងថា៖ “យើង មានមោទនាភាពយ៉ាងខ្លាំង ដែលវីដេអូចម្រៀងបទនេះ ទទួលបានការចូលទស្សនា យ៉ាងច្រើនបែបនេះ ក្នុងពេលត្រឹមតែ ២៤ម៉ោង ”។ លោកបន្ថែមថា៖ “ខ្ញុំរំពឹងថានឹងមានការចូលទស្សនា កាន់តែច្រើនឡើងថែមទៀត ហើយអ្នកទស្សនា នឹងស្វែងយល់អត្ថន័យ នៅក្នុងវីដេអីចម្រៀងនេះ ”។ វីដេអូចម្រៀង (MV) បទ “ឆ្ពោះទៅមុខរួមគ្នា” គឺជាស្នាដៃ ដឹកនាំរួមគ្នាដំបូងបង្អស់ របស់អ្នកដឹកនាំផលិតភាពយន្ត និងវីដេអូកម្សាន្តល្បីៗចំនួន ៣នាក់ រួមមានលោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូ សម្រាប់អាជីវកម្មល្បីៗ ជាច្រើននៅកម្ពុជា និង កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេង របស់កម្មវិធី«បុណ្យភូមិ»។ វីដេអូបទចម្រៀងនេះ ច្រៀងនិងសម្តែងរួមគ្នា ដោយតារាចម្រៀង ១៣រូប រួមមាន កេសរ, ពេជ្ជរិទ្ធ, ដេវីត, ភិរម្យ (ពីក្រុម SmallWorld SmallBand), ស៊ូលី ផេង, 4T5, Bross La, Reezy, កញ្ចនា, វុទ្ធា, Ruthko...
វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់ របស់អ្នកដឹកនាំផលិតភាពយន្ត និងវីដេអូកំសាន្តខ្មែរ ល្បីៗចំនួន ៣នាក់ រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួម ធ្វើឲ្យវិស័យចម្រៀង និងភាពយន្តខ្មែរ រស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំ ផលិតវីដេអូ...
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសថា ខ្លួននឹងបន្តគាំទ្រដល់កម្មវិធី សមមូលអប់រំកម្រិត មូលដ្ឋានតាមអ៊ីនធឺណិត(BEEP) របស់អង្គការយូណេស្កូ ក្នុងនាមជាដៃគូទូរគមនាគមន៍ ដោយផ្តល់ឧបករណ៍សិក្សា និងទិន្នន័យសម្រាប់យុវជនក្រៅសាលាឱ្យបញ្ចប់ការអប់រំ អនុវិទ្យាល័យ ដោយធ្វើការងារ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាប់តាំងពីបង្កើតកម្មវិធី BEEP ក្នុងឆ្នាំ២០១៨ ដោយអង្គការយូណេស្កូ ជាមួយការគាំទ្រ ពីក្រសួងទាំងពីរនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរគមនាគមន៍ទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា បានគាំទ្រកម្មវិធី BEEP តាមរយៈការផ្តល់លទ្ធភាពចូលទៅកាន់ផ្លាតហ្វម BEEP នេះ ដើម្បីធានាថា យុវជនក្រៅសាលា អាចបញ្ចប់ការសិក្សាកម្មវិធីនេះ និងបន្តការសិក្សា នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬសាលាបច្ចេកទេសនានា។ កម្មវិធី BEEP ផ្តល់ជូនមុខវិជ្ជាសរុបចំនួន ១១ ដោយសិក្សាតាមអេឡិចត្រូនិច ដែលសិស្សានុសិស្ស អាចរកបានមុខវិជ្ជាទាំងនេះ សម្រាប់ការរៀនសូត្រ នៅក្នុងកម្មវិធី Moodle ជាភាសាខ្មែរ។ កម្មវិធីនេះ ផ្តល់ជូនការអប់រំ ប្រកបដោយភាពបត់បែន និងបែបជម្រើស ដល់យុវជនក្រៅសាលា ដែលអាចឱ្យពួកគេបញ្ចប់ ការអប់រំថ្នាក់អនុវិទ្យាល័យ ឬការអប់រំមូលដ្ឋានដែលស្មើនឹងថ្នាក់ទី៩។ កម្មវិធី BEEP របស់អង្គការយូណេស្កូ គឺជាផ្នែកមួយ នៃកម្មវិធីការងារសមរម្យ សម្រាប់យុវជន (DEY) ក្នុងដំណាក់កាលទី២ ក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីរួមគ្នាមួយរវាង អង្គការសហប្រជាជាតិ មួយនេះជាមួយ នឹងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី DEY ដំណាក់កាលទី២ នេះមានបំណងជួយយុវជន និងយុវនារី ក្នុងប្រទេសកម្ពុជា ឱ្យទទួលបានឱកាសកាសការងារ សមរម្យប្រកបដោយ ផលិតភាព តាមរយៈការធានាថា ពួកគេមានសមត្ថភាព កាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការងារប្រកប ដោយគុណភាព។ កម្មវិធី BEEP ក៏អាចផ្តល់លទ្ធភាព ឱ្យយុវជននិងយុវនារីកម្ពុជាបញ្ចប់ ការអប់រំរបស់ពួកគេ ផងដែរ ខណៈដែលកំពុងបន្ត សកម្មភាពការងារ។ លក្ខណៈសម្បត្តិ ការអប់រំមូលដ្ឋានដែលផ្តល់ ដោយកម្មវិធី BEEP បន្ទាប់ពីបញ្ចប់ការសិក្សា កម្មវិធីនេះ អាចឱ្យសិស្សានុសិស្ស ស្វែងរកឱកាសការងារសមស្រប។ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ មជ្ឈមណ្ឌលសិក្សា របស់កម្មវិធី BEEP ចំនួន២១ កន្លែង ត្រូវបានបង្កើតឡើង ក្នុងខេត្តចំនួន១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយមជ្ឈមណ្ឌលសិក្សាចំនួន ៣៥ កន្លែងបន្ថែមទៀត គ្រោងនឹងបង្កើតឡើង នៅទូទាំងខេត្តចំនួន ១៥ នៅត្រឹមឆ្នាំ២០២៣។ ក្រុមហ៊ុន Smart Axiata បានប្តេជ្ញាចិត្ត ផ្តល់ធេប្ល៊ីតចំនួន ៣៥០គ្រឿង និងស៊ីមកាតចំនួន ៣៥០ ដែលអាចប្រើប្រាស់ អ៊ីនធឺណិតគ្មានដែនកំណត់ ដោយឥតគិតថ្លៃ ទៅឱ្យសិស្សចំនួន ៥០០នាក់ ដើម្បីចូលយកមុខវិជ្ជាសិក្សា និងផ្តល់ជូនកុំព្យូទ័រយួរដៃចំនួន ៥ សម្រាប់គោលបំណង សម្របសម្រួលកម្មវិធី ទៅឱ្យក្រសួងទាំងពីរ ដែលគ្រប់គ្រងកម្មវិធីនេះ។ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «លទ្ធភាពទទួលបានការអប់រំ គឺជាសិទ្ធិមនុស្សមូលដ្ឋាន ហើយក្រុមហ៊ុន Smart ជឿទៅលើសិទ្ធិនេះយ៉ាងខ្លាំង។ តាមរយៈការប្រើប្រាស់ឥទ្ធិពល...
ម្ចាស់បទ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នា នៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។...
ភ្នំពេញ៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ – ដើម្បីចូលរួមអភិរក្ស ការពារព្រៃកោងកាង នៅកម្ពុជា ក្រុមការងារ របស់ក្រុមហ៊ុន Smart ចំនួនប្រមាណជាង ៨០នាក់ បាននាំយក កូនដើមកោងកាង ចំនួន២០២១ដើម ទៅដាំនៅក្នុងសហគមន៍ ត្រពាំងសង្កែ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយមានការគាំទ្រ...