អត្ថបទ

ប្លែកខ្លាំង! ស៊ូលី ផេង ច្រៀង ៩ បទលាយចូលគ្នា ក្នុងការប្រគុំតន្រ្តីសប្បុរសធម៌ ស្នាមញញឹម ឆ្ពោះទៅមុខរួមគ្នា

ម្ចាស់បទ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នា នៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

ការប្រគំតន្រ្តីនេះនឹងធ្វើការផ្សាយផ្ទាល់នៅ ថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ម៉ោង ៦:៣០ ល្ងាច លើទំព័រហ្វេប៊ុក Smart Axiata និងលើទំព័រហ្វេសប៊ុក Pleng ។

លោក ស៊ូលី ផេង បានបញ្ចាក់ថាខ្លួននឹងច្រៀងបទល្បីៗចំនួន៩ បទបែបមនោសញ្ចេតនា លើសពីនេះទៀតលោកនឹងច្រៀង Mashup លាយបទល្បីៗទាំងអស់នោះ ដើម្បីទាក់ទាញអាម្មណ៍អ្នកគាំទ្រឲ្យកាន់តែប្លែក។ បទល្បីៗទាំ៩ នោះមានអ្នកចូលមើលលើ YouTube រាប់លានដង រួមមានដូចជា៖

១. បទ «ទំហំសេ្នហ៍» ៥. បទ «មិនច្បាស់ជាមួយអូន» ៩. បទ «ស្នាមអនុស្សារ»
២. បទ «អចេតនា» ៦. បទ «គេមានជម្រើស»
៣. បទ«ហួសព្រំដែន» ៧. បទ «វិលវិញមក»
៤. បទ «សុំទោសដែលខ្ញុំសន្យា» ៨. បទ «អ្នកជិតដិត»

អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដោយចុច ២០២១ និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគចន្លោះពី ១ ដុល្លារទៅ ១០ ដុល្លារដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។ ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ ១ ដុល្លារ អតិថិជនគួរចុច ២០២១១ # ហើយចុចបញ្ចូន។ អតិថិជនអាចធ្វើការបរិច្ចាគក្នុងយុទ្ធនាការនេះ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ៕

To Top