ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា គណនី Tiktok ផ្លូវការរបស់ សម្ដេចគឺមានតែមួយគត់ ដែលមានសញ្ញាធិកខៀវ(Tick) បញ្ជាក់ទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន tiktok ជាមួយនឹងតំណ (Link) https://www.tiktok.com/@hunsenofcambodia ៕
ក្រុង CAPE TOWN ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា បណ្តាញសង្គម TikTok បានវ៉ាដាច់បណ្តាញសង្គម Instagram ដោយទទួលបានចំណាត់ថ្នាក់ទី២ក្នុងចំណោមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម”ធំៗចំនួន៥” នៅអាហ្រ្វិកខាងត្បូង ដែលប្រជែងនឹងការគ្រប់គ្រងរបស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសនេះ ។ យោងតាមការសិក្សារបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រចាំនៅអាហ្វ្រិកខាងត្បូង ប្រចាំឆ្នាំ២០២៣...
អ្នកគាំទ្រព្រឹត្ដិការណ៍កីឡាប្រចាំតំបន់រាប់លាននាក់បានប្រើប្រាស់ TikTok ជាទម្រង់វីដេអូខ្លីៗលើទូរស័ព្ទដៃឈានមុខគេ ក្នុងការតាមដានដំណើរការនៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាបន្ដផ្សព្វផ្សាយទស្សនីយភាពកីឡាដ៏អស្ចារ្យនេះនៅទូទាំងពិភពលោក។ យោងតាមទិន្នន័យដែលផ្ដល់ដោយ TikTok បានបង្ហាញថា អំឡុងពេលដំណើរការកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ សញ្ញាទ្រុងជ្រូកផ្លូវការ #SEAGames2023 បានទទួលអ្នកចូលទស្សនាជាង ២៧ លានដង។ សរុបការផ្សាយដោយប្រើសញ្ញាទ្រុងជ្រូក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នឹងផ្តល់តួនាទីជាជំនួយការសម្តេចផ្ទាល់ ទៅដល់បុគ្គលម្នាក់ដែលបានបង្កើតតិកតុក ដាក់ឈ្មោះនិងរូបភាពសម្តេចដែលមាន អ្នកចូលចិត្តរហូតទៅដល់៣០ម៉ឺននាក់ ។ សម្តេចតេជោមុននេះ បន្តិចតាមរយៈបណ្តាញតេឡេក្រាម ឡើងសារជាសំឡេងជាង៤នាទី សម្តេចបានរៀបរាប់ពីការបង្កើតតិតតុក សម្តេចកាលពីរាត្រីថ្ងៃ២៨ មិថុនា ដែលមានអ្នកចូលចិត្តប្រមាណជា១ម៉ឺននាក់ ប៉ុន្តែបន្ទាប់ពីបង្កើតហើយ សម្តេចក៏បានឃើញថា មានបុគ្គលម្នាក់ក៏បានបង្កើត...
ប្រទេសឥណ្ឌូណេស៊ី ក្រុងហ្សាការតា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ – TikTok ថ្ងៃនេះបានប្រកាសពីការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ បំណងជួយដល់ការធ្វើអន្ដរកម្មអាជីវកម្មលើអនឡាញជាង ១២ម៉ឺនអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) និងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ការវិនិយោគទឹកប្រាក់ ១២,២ លានដុល្លារអាមេរិក ត្រូវបានធ្វើឡើងសម្រាប់ ជំនួយជាសាច់ប្រាក់ ការបណ្ដុះបណ្ដាលជំនាញឌីជីថល និងឥណទានផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់...
ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហគមន៍កីឡានៅក្នុង បណ្តាញទំនាក់ទំនងសង្គម TikTok នឹងដាក់បង្ហាញមុខងារពិសេស និងអេហ្វិច (Effect) ថ្មីនៅក្នុង App ដើម្បីជំរុញឱ្យមាន ទំនាក់ទំនងកាន់តែប្រសើររវាងអ្នកគាំទ្រ និងអត្តពលិក។ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣៖ ថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម TikTok ដែលជាកម្មវីធីចែក រំលែកវីដេអូចល័តខ្លីៗឈានមុខគេ បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភ...
និពន្ធដោយ៖ Sandeep Gover ប្រធានផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផល និង Mabel Wang ប្រធានផ្នែកមាតិកានិងផលិតផលអ្នកបង្កើតមាតិកានៃក្រុមហ៊ុន TikTok ថ្ងៃនេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដែលអាចឱ្យអ្នកប្រើប្រាស់ Refresh ទំព័រ For You feed របស់ពួកគេ ប្រសិនបើវីដេអូដែលត្រូវបានណែនាំលែងទទួលបានការចាប់អារម្មណ៍ពីពួកគេតទៅទៀត។ TikTok...
បរទេស ៖ ប្រទេសចិន បានច្រានចោលការចោទ ប្រកាន់ របស់មន្ត្រីអាមេរិក ដែលថា កម្មវិធី TikTok ត្រូវបានប្រើ ដើម្បីប្រមូលទិន្នន័យ របស់ជនជាតិអាមេរិក ដោយបដិសេធ ការអះអាងនេះ បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ត្រូវបានសមាជិកសភា នៅទីក្រុងវ៉ាស៊ីនតោន រិះគន់ចំពេលមានការអំពាវនាវកាន់តែច្រើនឡើង ដើម្បីហាមឃាត់កម្មវិធីចែករំលែកវីដេអូ ដ៏ពេញនិយមមួយនេះ ។ យោងតាមសារព័ត៌មាន...
ថ្ងៃនេះ TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីៗសម្រាប់ក្មេងជំទង់ ក្រុមគ្រួសារ និងសហគមន៍ដ៏ធំទូលាយរបស់ខ្លួន។ បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះជឿថា បទពិសោធឌីជីថលគួរតែនាំមកនូវសេចក្តីរីករាយនិងដើរតួប្រកបដោយភាពវិជ្ជមាននៅក្នុងរបៀបដែលអ្នកប្រើប្រាស់បញ្ចេញមតិ ស្វែងរកគំនិត និងទំនាក់ទំនងគ្នា។ TikTok ក៏កំពុងកែលម្អមុខងារកំណត់រយៈពេលប្រើប្រាស់ (screen time tool) របស់ខ្លួនផងដែរ ជាមួយនឹងជម្រើសដែលអាចកែតាមតម្រូវការផ្ទាល់ខ្លួនជាច្រើនទៀត ក៏ដូចជាដាក់ដំណើរការមុខងារកំណត់លំនាំថ្មី (new default) សម្រាប់គណនីក្មេងជំទង់ និងពង្រីកមុខងារផ្គូផ្គងគ្រួសារ (Family...
TikTok គឺជាភ្លែតហ្វមកម្សាន្តមួយដែលប្រមូលផ្តុំដោយសកម្មភាពច្នៃប្រឌិត និងការបង្ហាញអារម្មណ៍ និងសកម្មភាពផ្ទាល់ខ្លួនពីសំណាក់អ្នកបង្កើតមាតិកា។ គោលការណ៍ណែនាំសហគមន៍របស់យើងបង្កើតនិងពន្យល់អំពីឥរិយាបថ និងមាតិកាដែលមិនត្រូវបានអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់យើង ហើយនៅពេលដែលអ្នកប្រើប្រាស់រំលោភបំពានគោលការណ៍របស់យើង យើងចាត់វិធានការទៅលើមាតិកា និងគណនីរបស់ពួកគេ ដូច្នេះយើងអាចរក្សាភ្លែតហ្វមរបស់យើងឱ្យមានសុវត្ថិភាព។ សមាជិកសហគមន៍របស់យើងភាគច្រើនអនុវត្តតាមគោលការណ៍របស់យើង ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនតូចដែលរំលោភបំពានគោលការណ៍របស់យើងម្តងហើយម្តងទៀត ហើយមិនផ្លាស់ប្តូរឥរិយាបថរបស់ពួកគេឡើយ។ នៅថ្ងៃនេះ យើងប្រកាសការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនី ដើម្បីចាត់វិធានការកាន់តែប្រសើរប្រឆាំងនឹងអ្នកប្រព្រឹត្តខុសដដែលៗទាំងនោះ។ យើងជឿជាក់ថា ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងជួយយើងឱ្យលុបចោលគណនីដែលបង្កគ្រោះថ្នាក់កាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស ខណៈការផ្សព្វផ្សាយបទពិសោធកាន់តែច្បាស់ និងស៊ីសង្វាក់គ្នាជាងមុនសម្រាប់អ្នកបង្កើតមាតិកាភាគច្រើនដែលអនុវត្តតាមគោលការណ៍របស់យើង។ ហេតុអ្វីបានជាយើងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីបច្ចុប្បន្ន ប្រព័ន្ធអនុវត្តគណនីដែលមានស្រាប់របស់យើងមានការរឹតបន្តឹងប្រភេទផ្សេងៗ...